វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ វ · ១០៩០ ពាក្យ

វចនានុក្រម

វណ្ណយុត្ត

នាម[វ័ន-ណៈ-យុត]

គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន ១៨យ៉ាងគឺ ១-វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ) ; ២-មូសិកទន្ត ឬ ធ្មេញកណ្ដុរ (៉) ; ៣-ត្រីសព្ទ (៊) ; ៤-ទណ្ឌឃាត ឬ បដិសេធ (៍) ; ៥-របាទ ឬ រេផៈ (៌) ; ៦-រស្សសញ្ញា ឬ បន្តក់ (់) ; ៧-សំយោគសញ្ញា (័) ; ៨-លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ) ; ៩-លេខអស្តា (៏) ; ១០-កាកបាទ ឬ ជើងក្អែក (+) ; ១១-កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙) ; ១២-របះ (។) ; ១៣-របះចប់ ឬ របះបរិយោសាន (៕) ; ១៤-គោមូត្រ (៚) ; ១៥-រ៉ាត់ ឬ គាប (}) ; ១៦-រជ្ជុសញ្ញា; ១៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) ១៨-បេយ្យាល (។ បេ។) ឬ (។ល។) ; ជា ១៩ យ៉ាងនឹង យុគលពិន្ទុ នេះ (ៈ) ដែលទើបនឹងបង្កើតថ្មី សម្រាប់ប្រើចុចសម្រួលពាក្យឱ្យងាយថា, ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម។ ក្នុងវចនានុក្រមនេះ មានប្រើវណ្ណយុត្តរបស់អឺរ៉ុបផង គឺ . :?! = < > " " សម្រួលតាមសម័យនិយម (ដែលក្នុងសម័យបច្ចុប្បន្នបានឱ្យឈ្មោះជា សំ.បា. ឬជាខ្មែរអស់ហើយ)។

មើលអត្ថន័យ
វចនានុក្រម

វត្ថពន្ធ

នាម[វ័ត-ថ្ពន់]

សំពត់សម្រាប់ក្រវាត់ ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន ២យ៉ាងគឺ វត្ថពន្ធចង្កេះ សម្រាប់ក្រវាត់ត្រង់ចង្កេះ ដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅ កាយពន្ធន មាន ២បែបគឺ សូករន្តកៈ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈ ធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះ មានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន (វត្ថពន្ធចង្កេះ ទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញត្តិ ឱ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់) ; វត្ថពន្ធទ្រូង បាលីហៅ ឧរពន្ធន សម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដី ដែលពាក់ពាតលើស្មាខាងឆ្វេងពីលើចីពរដែលគ្រង ដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឱ្យធ្លាក់រយីករយាក (ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ) ; វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាល ស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈ គឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បាន មិនបាច់ប្រើក៏បាន ប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗ ដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរ មានក៏បាន មិនបាច់មានក៏បាន (ព.វិ.)។

មើលអត្ថន័យ
មុនទំព័រ ៥ នៃ ៦១បន្ទាប់