វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ អ · ២៩២៩ ពាក្យ

វចនានុក្រម

អក្ខរប្បភេទ

នាម[អ័ក-ខៈ-រុ័ប-ប៉ៈ-ភេត]

បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥គូ ឬ ១០ប្រភេទគឺ សិថិល "អក្សរមានសំឡេងធូរ" គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០តួ គឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព និង ធនិត "អក្សរមានសំឡេងតឹង" គឺអក្សរដែលមានខ្យល់ ហ លាយផងមាន ១០តួគឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈ ជាគូ ១; ទីឃៈ "អក្សរមានសំឡេងវែង" និង រស្សៈ "អក្សរមានសំឡេងខ្លី" ជាគូ១; គរុ "អក្សរមានសំឡេងធ្ងន់ឬយូរ" និង លហុ "អក្សរមានសំឡេងស្រាលឬរហ័ស" ជាគូ ១; និគ្គហិត "អក្សរដែលមាននិគ្គហិតឬដំលើ" និង វិមុត្ត "អក្សរដែលមានសូរសំឡេងហាមាត់បន្តិច" ជាគូ ១; សម្ពន្ធ "អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ" និង វវត្ថិត "អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ " អាណាចក្ររបស់ព្រះរាជា ជាគូ ១(ព.វ.)។

មើលអត្ថន័យ
មុនទំព័រ ៤ នៃ ១៦៣បន្ទាប់