កង
ដែលឮស៊ានរំពង, អឺងកង :
ដែលឮស៊ានរំពង, អឺងកង :
ដែលឮស៊ានរំពង, អឺងកង :
“ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។”
ចាប់ត្រកង; ធ្វើឱ្យមូលជាវង់ :
“កងចំបើងមួយកង, គោកងកន្ទុយ។”
នាមរនាប់សម្រាប់ប្រើភ្ជាប់ទៅនឹងចំនួននៃអ្វីៗដែលមានបរិមាណល្មមត្រកង, ល្មមក្រសោបបាន :
“ឧសមួយកង, ស្មៅមួយកង។”
ពួក, ក្រុម, សង្កាត់, ចង្កោម :
“កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។”
ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាពឬសន្តិសុខ :
“កងកម្លាំងការពារព្រំដែន, កងកម្លាំងរក្សាសន្តិភាព។”
បន្សំរវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រជាជាតិមួយ :
“កងកម្លាំងប្រដាប់អាវុធកម្ពុជា។”
ក្រុមទាហានដែលមានជំនាញ និងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ :
“គាត់ជាមេបញ្ជាការកងកាំភ្លើងធំ។”
អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹក មានជំនាញខាងនាវាចរណ៍។
“”
ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា :
“កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត។”
កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ :
“កងអន្តរាគមន៍ពិសេស, កងអន្តរាគមន៍រថពាសដែក, កងអន្តរាគមន៍ជើងទឹក។”
ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក :
“កងដៃ, កងជើង, កងក្រវិល។”
គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងក មានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ :
“ខ្មែរបុរាណនិយមពាក់កងក។”
គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង :
“ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់។”
គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរ ហើយក៏មានពាក់នៅកដៃផងដែរ :
“កងទងឈូកក៏មានពាក់លម្អកជើងកូនក្រមុំក្នុងពិធីមង្គលការដែរ។”
កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ :
“កងទ្រនាប់ខ្ចៅស័ង្កសីប្រក់ដំបូល, កងទ្រនាប់ខ្ចៅឡាន។”
កងដៃមួយប្រភេទ ដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។
“”
ប្រដាប់រឹតបន្តឹងសាច់ក្រណាត់ មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់ :
“កងរឹតប្រើខ្ចៅមួល។”
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើប លញ់ជារាងកង បង់ខ្លាញ់ រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។
“”
(គេច្រើនប្រើពាក្យ រ៉ង ជំនួសពាក្យនេះ)។