វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

សម្លៀកធ្វើដោយសំពត់ មានសណ្ឋានផ្សេងៗ មានជើង មានចង្កេះ :

ឧទាហរណ៍

“ខោស្នាប់ភ្លៅ, ខោជើងវែង។”

២

ខោខ្លីត្រឹមជង្គង់មួយប្រភេទ មានរាងស្រដៀងខោថ្នេរប្រាំ :

ឧទាហរណ៍

“គាត់ស្លៀកខោខុងម៉ូវកាប់ចម្ការ។”

៣

ខោមួយប្រភេទធ្វើពីសាច់ក្រណាត់អំបោះក្រាស់ម្យ៉ាង :

ឧទាហរណ៍

“ខោខូវប៊យចេញថ្មីទាន់សម័យ។”

៤

ខោមួយប្រភេទមានជើងខ្លីត្រឹមឬលើជង្គង់ :

ឧទាហរណ៍

“ស្លៀកខោខ្លីទាត់បាល់។”

៥

ខោមួយប្រភេទមានជើងស្រុងជាងខោខ្លីធម្មតា ហើយដែលអាចវែងរហូតដល់កជើង :

ឧទាហរណ៍

“ហាងលក់ខោជើងវែងសម្រាប់បុរសនិងស្ត្រី។”

៦

ខោមួយបែបរាងគ្រលុង ច្រើនមានជើងខ្លីត្រឹមក្បាលជង្គង់ ស្លៀកដោយមូរចង្កេះចូលក្នុង។ អ្នកខ្លះហៅ ខោចែវថ្នេរប្រាំ :

ឧទាហរណ៍

“គាត់ពាក់អាវវៀលក ស្លៀកខោថ្នេរប្រាំ រាំពេលចូលឆ្នាំ។”

៧

ខោខ្លី តូច ស្ដើង ហើយយឺត ឬខោដែលគេស្លៀកជាប់នឹងសាច់សម្រាប់ទ្រាប់ពីខាងក្នុងខោឬសំពត់ :

ឧទាហរណ៍

“ទិញខោទ្រនាប់, ស្លៀកខោទ្រនាប់។”

៨

ខោទ្រនាប់ក្នុង។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់