វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឱ្យច្បាស់ :

ឧទាហរណ៍

“សម្រាន្តគឺដេក, មិនចាំគឺភ្លេច, មិនល្អគឺអាក្រក់, មិនចេះគឺល្ងង់។”

២

ពាក្យប្រាប់ដំណើរសម្រេចអំពើរបស់អ្នកធ្វើ មានសេចក្ដីថា ដែល :

ឧទាហរណ៍

“ការនុ៎ះគឺខ្ញុំធ្វើ = ការនុ៎ះដែលខ្ញុំធ្វើ។”

៣

ពាក្យសម្រាប់និយាយសរុប, ប្រមូលអ្វីៗដែលរួបរួម រាយឈ្មោះឱ្យឃើញតាមចំនួន :

ឧទាហរណ៍

“ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ, ឈរ, អង្គុយ, ដេក; បើមិនប្រើពាក្យថា គឺ នឹងប្រើសរសេរគ្រឿងសម្គាល់ (៖) នេះជាជំនួសក៏បាន, ដូច្នេះឥរិយាបថមាន ៤ ៖ ដើរ, ឈរ, អង្គុយ, ដេក, មានសេចក្ដីដូចគ្នានឹងពាក្យ គឺ ដែរ។”

៤

(សំនួន.) ពោលគឺ, និយាយឱ្យចំ (ពាក្យសម្រាប់និយាយបញ្ជាក់បន្ថែមន័យនៃប្រយោគមុន) :

ឧទាហរណ៍

“ចម្ការនេះមានទំហំដល់ទៅ ១២ ហិកតា គឺថាវាធំណាស់។”

៥

រង្វាស់សម្រាប់វាស់អុស បណ្ដោយ ១៦ម៉ែត្រ ទទឹង ១ម៉ែត្រ កម្ពស់ ១ម៉ែត្រ :

ឧទាហរណ៍

“អុស ១ គឺ។”

៦

ភ័ស្ដុតាងដែលមែន, ប្រាកដ, ជាក់ :

ឧទាហរណ៍

“ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឳពុកខ្ញុំជាគឺ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់