វចនានុក្រមខ្មែរវចនានុក្រម
ចក្រពត្តិ
ន. [ច័ក-ក្រៈ-ព័ត] ឬ [ច័ក-ក្រ-ព័ត]
បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឱ្យប្រព្រឹត្តល្អផង :
