វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឈ្មោះឈើពួកមួយមានផ្កាក្រអូបឈ្ងប់; មានពីរយ៉ាងគឺ ចម៉្បាស, ចម៉្បាក្រហម។

ឧទាហរណ៍

“”

២

ឈ្មោះរាជធានីមួយរបស់ដែនអង្គៈ ក្នុងមជ្ឈិមប្រទេស (ឥណ្ឌា) ពីក្នុងបុរាណសម័យយូរហើយ។

ឧទាហរណ៍

“”

៣

ឈ្មោះដែនមួយនៅខាងទិសបូព៌ានៃកម្ពុជរដ្ឋ, មានឈ្មោះប្រាកដតែពីក្នុងសម័យមហានគរ (នគរធំ), ជាដែនរបស់ពួកមនុស្សជាតិ ចាម្ប៍ ឬ ចាម។ល។ លុះចំណេរកាលតមកពួកមនុស្សជាតិ ត័ងកៀ មានអំណាចគ្របសង្កត់លើ ក៏ដេញកម្ចាត់ពួកចាមចេញអស់។ល។ ពួកខ្លះរត់មកនៅអាស្រ័យក្នុងកម្ពុជរដ្ឋជាប់ហៅថា ចាមៗ រៀងមកដល់សព្វថ្ងៃនេះ។ល។ ពួក ត័ងកៀ តាំងនាមដែនចម្ប៉ា ទាំងមូលហៅថា អណ្ណាម ជាប់រៀងមក។ល។ គោលចារឹកនិងបុរាណវត្ថុជាកេរដំណែលរបស់ពួកចាម ច្រើនមានប្រាកដនៅតំបន់ ទួរ៉ាន ក្នុងដែនអណ្ណាមសព្វថ្ងៃនេះ។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(វេវ. ចាម្ប៉ា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់