វចនានុក្រមខ្មែរវចនានុក្រម
ឆ
ន. [ឆ]
តួព្យញ្ជនៈទី៧នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

“”
សូរឮដោយទឹកហូរឬចាក់គ្រាប់អ្វីនីមួយតូចៗ មានស្រូវអង្ករជាដើម។
“”
បំភាន់ដោយសម្ដី ដើម្បីនឹងយកទ្រព្យរបស់គេ :
“ឆយកទ្រព្យគេ, ឆបោកប្រាក់គេ។”
ចងកសត្វពាហនៈរួបព័ទ្ធឃ្លុំមាត់ជួសកន្លុះ ជួសបង្ហៀរ :
“ឆច្រមុះកូនគោ បង្ខានមិនឱ្យបៅដោះ។”
ប្រាំមួយ (៦) :
“ឆមាស, ឆកោណ, ឆស័ក, ឆទ្វារ, ឆទ្ទន្ត (< ឆ + ទន្ត), ឆព្វិធ (< ឆ + វិធ), ឆឡង្គ (< ឆ + អង្គ)។ល។”
1