វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ទុយម័រ, ការដុះសាច់មិនប្រក្រតីនៃជាលិកាផ្សេងៗរបស់សរីរាង្គ :

ឧទាហរណ៍

“អ្នកជំងឺដែលមានដុំពកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។”

២

អាដេណូម, ដុំពកបេនីញនៃក្រពេញណាមួយដែលមានរចនាសម្ព័ន្ធដូចក្រពេញនោះនិងមានស្រោមរុំព័ទ្ធយ៉ាងមាំហើយមានសកម្មភាពសេក្រេស្យុងខ្លាំងក្លាជាងធម្មតា :

ឧទាហរណ៍

“ដុំពកក្រពេញទីរ៉ូអ៊ីដតម្រូវឱ្យមានការវះកាត់យកចេញ។”

៣

លីប៉ូម, ដុំពកបេនីញនៃជាលិកាខ្លាញ់មានស្រោមរុំព័ទ្ធជុំវិញដែលគ្មានទំនាក់ទំនងនឹងជាលិកាខាងក្រៅ :

ឧទាហរណ៍

“លីប៉ូមជាដុំពកខ្លាញ់ដែលអាចវិវត្តទៅជាជំងឺមហារីកដុំខ្លាញ់។”

៤

ទុយម័របេនីញ, ការដុះសាច់មិនប្រក្រតីនៃជាលិកាជាដុំពកស្លូត ដែលពុំទាន់មានលក្ខណៈកាចសាហាវ :

ឧទាហរណ៍

“ដុំពកខ្លាញ់ធម្មតាអាចជាដុំពកបេនីញ។”

៥

ដុំពកកាច កើតឡើងពីជាលិកាភ្នាសមិនប្រក្រតីរបស់សរីរាង្គ ដែលជាមហារីក។

ឧទាហរណ៍

“”

៦

ទុយម័រម៉ាលីញ, ការដុះសាច់មិនប្រក្រតីនៃជាលិកាជាដុំពកកាចដែលមានលក្ខណៈកាចសាហាវដែលបង្កជាជំងឺមហារីក :

ឧទាហរណ៍

“ដុំពកម៉ាលីញអាចកើតនៅគ្រប់សរីរាង្គទាំងអស់នៃសព៌ាង្គកាយ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់