វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

មិនទាន់ដាច់ស្រេច, មិនទាន់ ប្រាកដ, ស្ទាក់ស្ទើរ ... :

ឧទាហរណ៍

“រឿងនោះដូចជានៅក្នុងតមត្ថំ ខ្ញុំនឹងសម្រេចថាយ៉ាងម៉េចពុំទាន់បាននៅឡើយ, រឿងតមត្ថំ, ដំណើរ តមត្ថំ។”

ចំណាំការប្រើប្រាស់

(ពាក្យនេះមានដំណើរជាប់ទាក់ទងមកពីបាលីថា "តមត្ថំ បកាសេន្តោ សត្ថា អហ" ក្នុងគម្ពីរមហាវេស្សន្តរជាតក ប្រែរយ បុរាណ ដែលប្រែថា "រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រសានូវបាទគាថាទាំងឡាយដូច្នេះថា ..."; បាលីនេះ បើប្រែត្រង់តាមរូបស័ព្ទ បានសេចក្ដីយ៉ាងខ្លីថា "ព្រះសាស្តាកាលទ្រង់ប្រកាសនូវសេចក្ដីនោះ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា ..." តែប៉ុណ្ណេះ, តែអ្នកប្រាជ្ញបុរាណបានពង្រីកពាក្យប្រែក្នុងសាស្ត្រាប្រែរយនោះឱ្យលើសពីបាលីដូចសេចក្ដីខាងលើ ដើម្បីឱ្យងាយស្តាប់, ពាក្យប្រែនេះឯងហើយ ដែលនាំឱ្យអ្នកវប្បធម៌ខ្មែរបុរាណចាប់ច្បុចចុចយកតែពាក្យបាលីឃ្លាខាងដើមថា "តមត្ថំ" នោះមកប្រើជាមេពាក្យមួយ សំដៅន័យថា "មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, ..." ដោយយោលយកសេចក្ដីតាមពាក្យប្រែនោះឯង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់