តែ
ឈ្មោះឈើពួកមួយ ស្លឹកស្ងួត ក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព។
