វចនា.
វចនានុក្រមខ្មែរវចនានុក្រម

នគរវត្ត

ន. [ន-គ-វ័ត]

ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខេត្តសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត)។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខេត្តសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ពាក្យ នគរ នេះច្រើនតែមានសំឡេងក្លាយឃ្លាតជា អង្គរ ដូច្នេះឯង, ដូចជា នគរបាល, នគរបុរី, នគរយមរាជ, នគរវត្ត ក្លាយជា អង្គរបាល, អង្គរបុរី, អង្គរជមរាជ, អង្គរវត្ត ជាដើម; សម្ដីត្រឹមត្រូវខ្ពង់ខ្ពស់ដែលក្លាយឃ្លាតជាសម្ដីសាមញ្ញ គ្មានអត្ថន័យបែបនេះ ពុំមែនត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះទេ មានពាក្យឯទៀតៗខ្លះ ក៏ក្លាយឃ្លាតពីរូបដើមពីសំឡេងដើមដូច្នោះដែរ ដូចជា នង្គ័ល បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ, មេឆា, សុខដុម ជាដើម ក៏សុទ្ធតែក្លាយឃ្លាតដូចគ្នាដែរ; ការក្លាយបែបនេះមកពីអ្នកនិយាយប្រហែសធ្វេស ចេះតែថា ចេះតែសរសេរៗ ទៅ ពុំគិតដល់ការរក្សាភាសាជាតិ, យូរៗតៗមក ក៏ទៅជាសម្ដីឥតន័យទៅអស់, នាំឱ្យអ្នកអក្សរសាស្ត្រមានការលំបាកនឹងកែតម្រូវ។ ម.ព. ប្រាក្រឹត ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់