វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ឈ្មោះវល្លិដំណាំឡើងទ្រើង មានផ្លែជាអាហារ; មានច្រើនប្រភេទគឺ :

ឧទាហរណ៍

“ននោងជ្រុង, ននោងទេស, ននោងសាញ ជាដើម។”

២

ននោងមួយប្រភេទ ផ្លែមានរាងទ្រវែងមានជ្រុងច្រើន ពេលទុំសាច់ក្នុងមានស្រកី :

ឧទាហរណ៍

“ស្លឹកនិងផ្លែននោងជ្រុងអាចប្រើជាឱសថ។”

៣

ននោងមួយប្រភេទ ផ្លែមានរាងមូលតូចវែងមានឆ្នូតពណ៌សពព្លាក់តាមបណ្ដោយផ្លែ ខ្លះហៅថា ននោងពស់ ក៏មាន :

ឧទាហរណ៍

“ផ្លែននោងទេសពេលទុំ គ្មានស្រកីដូចផ្លែននោងជ្រុងនិងននោងសាញទេ។”

៤

(ម.ព. ននោងទេស)។

ឧទាហរណ៍

“”

៥

ដំណាំវលិ្លវារឡើងទ្រើង មានប្រភពដុះនៅតំបន់ត្រូពិក។ ផ្លែមូលទ្រវែង មានឆ្នូតតាមបណ្ដោយផ្លែ :

ឧទាហរណ៍

“កសិករម្នាក់បានដាំននោងមូល បានទទួលផលយ៉ាងគាប់ចិត្ត។”

៦

ននោងដែលមានផ្លែសាច់សាញ (ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឱ្យឆ្អិនហើយធ្វើអន្លក់ក៏បាន មានរសផ្អែមត្រជាក់ស្រទន់)។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់