នាម
ឈ្មោះថា, ហៅថា :
ឈ្មោះថា, ហៅថា :
ឈ្មោះថា, ហៅថា :
“ឱអ្នកអើយ, ខ្ញុំនាមតែថា "ដង្ខៅៗ" ទេ សព្វថ្ងៃនេះនៅល្បីតែឈ្មោះប៉ុណ្ណោះ រីឯទ្រព្យសម្បត្តិវិនាសអស់ហើយគ្មានទេ ...។”
ឈ្មោះ; (រ.ស.) ព្រះនាម, ទ្រង់ព្រះនាម ... :
“នាមខ្លួន, នាមត្រកូល។”
សម្ដីសម្ដែងនូវឈ្មោះជាគ្រឿងកំណត់សម្គាល់ឱ្យហៅបាន, ដូចពាក្យថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅថា នាម (ព. វ.)។
“”
ឈ្មោះមូលកច្ចាយននិទ្ទេសទី ២(បែបវេយ្យាករណ៍សម្រាប់រៀនភាសាបាលី) :
“មូលនាម, មេសូត្រនាម, រៀនបំបែកវិធីនាម។”
ប្រដាប់នេសាទមច្ឆជាតិ ធ្វើដោយខ្សែធ្មៃមានក្រឡាបួនជ្រុងស្មើ មានខ្សែដៃពីរ មានថ្មសណ្ដូនជើង មានក្រវិលរូតមាត់ សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់ អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្ដែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ ក៏អាចដឹងភ្លាម :
“នាំគ្នាទៅរកវាតនាម។”