វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បក

កិ. [បក]

យកសំបក, យកស្រោម ឬយកអ្វីៗដែលរុំ ដែលស្រោបចេញ ដើម្បីនឹងសម្ដែងអាការៈខាងក្នុងឱ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ :

ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

យកសំបក, យកស្រោម ឬយកអ្វីៗដែលរុំ ដែលស្រោបចេញ ដើម្បីនឹងសម្ដែងអាការៈខាងក្នុងឱ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ :

ឧទាហរណ៍

“បកសំបក, បកស្រោប។”

២

និយាយសកេរ្តិ៍គេ, ហែកកេរ្តិ៍គេ គឺនិយាយអាក្រក់ពីគេឱ្យឃើញច្បាស់លាស់ជាក់ស្ដែង។

ឧទាហរណ៍

“”

៣

និយាយសរឿងសហេតុកំបាំងឱ្យគេដឹងមិនសល់។

ឧទាហរណ៍

“”

៤

ឈ្មោះពិធីបុណ្យមួយបែប ដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួន ឱ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរ ទាញសន្សឹមៗ លៃឱ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរ គេហៅពិធីបុណ្យនេះថា បកស្បែក ឬឆាកបកស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថា នឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ។ល។ ពិធីបុណ្យនេះជាប្រពៃណីនិយម ពុំមែនជាពុទ្ធសាសននិយមទេ, សម័យសព្វថ្ងៃនេះ អ្នកជឿពិធីនោះនៅខ្លះដែរ ប៉ុន្តែមានចំនួនតិច។

ឧទាហរណ៍

“”

៥

កាត់លាក់ឈើជាផ្ទាំងៗ បកយកស្រាយចេញ។

ឧទាហរណ៍

“”

៦

ត្រឡប់វិញ, វិលវិញ; ផ្ញើត្រឡប់វិញ :

ឧទាហរណ៍

“បកមកតាមផ្លូវដើមវិញ, បកសំបុត្រទៅវិញ។”

៧

ដែលត្រឡប់វិញ :

ឧទាហរណ៍

“សំបុត្របក។”

៨

សា, ដង, គ្រា, ត្រឡប់ :

ឧទាហរណ៍

“ដើរមួយបក, ដើរពីរបក។”

៩

ប្រាប់បទគ្វាម, ប្រាប់ទំនង, ប្រាប់ពំនោល ឱ្យគេថាតាម :

ឧទាហរណ៍

“បកសកវាទ៍, បកពំនោល, បកទំនុក។”

១០

(ល្បែងអុក) ដូរកូនត្រីជានាង ពេលដើរដល់ក្រឡាទី៦ហើយ (អុកខ្មែរ) ឬដល់ក្រឡាចុងបំផុត (អុកអន្តរជាតិ)។

ឧទាហរណ៍

“បកត្រីជានាង, បកត្រីជាគោលឬជាសេះ(អុកអន្តរជាតិ)។”

១១

ដែលបានបកជានាង (ល្បែងអុក) :

ឧទាហរណ៍

“ត្រីបក។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់