វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បង្កក់

កិ. [បង់-កក់]

ធ្វើឱ្យមានជោគជ័យ, ឱ្យមានស្រីសួស្ដី, ឱ្យសម្រេចប្រយោជន៍តាមបំណង, ឱ្យកក់ក្ដៅពេញចិត្តមានសង្ឃឹម។

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ធ្វើឱ្យមានជោគជ័យ, ឱ្យមានស្រីសួស្ដី, ឱ្យសម្រេចប្រយោជន៍តាមបំណង, ឱ្យកក់ក្ដៅពេញចិត្តមានសង្ឃឹម។

ឧទាហរណ៍

“”

២

រៀបពិធីរម្ងាប់ចង្រៃ ដោយមានហេតុពីភាល់ភ័យបារម្ភថា មុខជានឹងមានអពមង្គលចូលមកឱ្យទុក្ខទោសពុំខាន។

ឧទាហរណ៍

“”

៣

រៀបពិធីមង្គលឱ្យឈ្មោះកូនខ្ចី ព្រមទាំងជូនរង្វាន់ដល់ឆ្មបផង។

ឧទាហរណ៍

“”

៤

រៀបហោមពិធីបូជាប្រសិទ្ធីដើម្បីឱ្យមានស្រីសួស្ដី ជោគជ័យតេជះ ឱ្យបានសម្រេចប្រយោជន៍សមតាមបំណងដែលផ្គងឡើងក្នុងចិត្ត (ធ្វើតាមទម្លាប់ជំនឿ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ព.ខ្ព. ឬ រ.ស. ហៅ នាមគ្គហណមង្គល "មង្គលកំណត់នាម, មង្គលឱ្យឈ្មោះ"។ មង្គលនេះគេធ្វើក្នុងកាលដែលកូនកើតហើយបាន ៣ ថ្ងៃឬ៧ ថ្ងៃក៏មាន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់