វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

នាំយកអ្វីៗដោយខាំនឹងមាត់ :

ឧទាហរណ៍

“ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក។”

២

(ព.ប្រ.) ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ :

ឧទាហរណ៍

“សម្ដីពាំត្រណោត។”

៣

(ព.ប្រ.) ដែលពុំប្រាកដ, ដែលមិនច្បាស់លាស់ :

ឧទាហរណ៍

“និយាយពាំត្រណោត គឺនិយាយបាំងស្ទើរ។”

៤

(ម.ព. ពាំពាក្យពាំសម្ដី)។

ឧទាហរណ៍

“”

៥

(ម.ព. ពាំគ្រាប់)។

ឧទាហរណ៍

“”

៦

គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ (ច្រើនតែគ្រាប់ប្រាយ)។

ឧទាហរណ៍

“”

៧

(ព.ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឱ្យដឹងដោយដំណើរញុះញង់, នាំអុជអាល។

ឧទាហរណ៍

“”

៨

(ព.ប្រ.) ដែលមានអាការៈដូចជាពាំផងយួរផង :

ឧទាហរណ៍

“ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឱ្យបានសម្រេចតាមបំណង។”

៩

ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម :

ឧទាហរណ៍

“សសរពាំស្រាយ។”

១០

ឈើដែលគេចាំងឬច្រាសសំបកមិនអស់ :

ឧទាហរណ៍

“ឈើហុបពាំសំបក។”

១១

(ព.ប្រ.) សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពុំបាន។

ឧទាហរណ៍

“”

១២

(ព.ប្រ.) សម្ដីមិនអស់អាថ៌សេចក្ដី។

ឧទាហរណ៍

“”

១៣

អណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ (ច្រើនតែសុនខ) :

ឧទាហរណ៍

“ឆ្កែអណ្ដាតពាំព្រីង។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់