វចនានុក្រមខ្មែរវចនានុក្រម
មហាហង្ស
ន. [មៈ-ហា-ហង់]
សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។
សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។
សត្វហង្សធំ ឬប្រសើរ គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។
“”
ខ្មែរប្រើជាឈ្មោះឈើមួយប្រភេទ មានផ្កាជាចង្កោមធំៗ មានពណ៌ក្រហមច្រាល ជាអគន្ធកបុស្ប ឥតក្លិនក្រអូប ផ្លែមានសណ្ឋានសំប៉ែតវែងៗ ផ្លែទុំស្ងួតក្រៀមប្រើធ្វើឧសដុតបាន, គេច្រើនដាំជាលំអក្នុងវត្តអារាមឬនៅក្បែរផ្លូវ, ក្បែរថ្នល់ ឬក៏នៅទីប្របមាត់ទ្វាររបងភូមិលំនៅជាដើម តាមដោយគេត្រូវការដាំ, ហៅឱ្យពេញឈ្មោះថា មហាហង្សឈើ ព្រោះមានមួយប្រភេទផ្សេងទៀតហៅ មហាហង្សផ្ញើប្រាណ ជាឈ្មោះប្រទាលដុះតោងឈើក្នុងដងព្រៃធំៗ មានផ្កាព័ណ៌ផ្សេងៗគ្នា រីកនៅបានយូរថ្ងៃមានក្លិនក្រអូបឆ្ងាញ់ ក្រអូបតែក្នុងពេលថ្ងៃរសៀលទៅពេលព្រលប់ធំ (សៀមហៅ ក៌្ល្វយម៌ៃ អ.ថ. ក្លួយម៉ាយ់ " ចេកព្រៃ " ហៅតាមក្លិនផ្កាវាដែលក្រអូបស្រដៀងនឹងក្លិនផ្លែចេកក្រអូប) ...។
“”