វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មួក

ន. [មួក]

ប្រដាប់មានរូបផ្សេងៗច្រើនបែប សម្រាប់ពាក់សីសៈ ជាគ្រឿងការពារកម្ដៅព្រះអាទិត្យ, ធូលីជាដើម :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ប្រដាប់មានរូបផ្សេងៗច្រើនបែប សម្រាប់ពាក់សីសៈ ជាគ្រឿងការពារកម្ដៅព្រះអាទិត្យ, ធូលីជាដើម :

ឧទាហរណ៍

“ពាក់មួក; (រ.ស.) ហៅ ព្រះមាលា។”

២

មួកមួយប្រភេទធ្វើពីស្លឹកកំពូលត្នោតដេរភ្ជាប់គ្នាឱ្យមានក្បាលនិងហាមជុំវិញ ដូចជាមួកធម្មតា :

ឧទាហរណ៍

“កសិករយើងស្លៀកខោខ្លីពណ៌ខ្មៅ និងពាក់មួកស្លឹកត្នោត កំពុងភ្ជួរស្រែ។”

៣

មួកមួយបែបធ្វើពីក្រណាត់ទន់ក្រាស់ និងមានខ្សែសំប៉ែតស្ដើងវណ្ឌជុំវិញក្បាលមួក :

ឧទាហរណ៍

“ស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។”

ចំណាំការប្រើប្រាស់

(ម.ព. មាលា{¥¥}២{££})។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់