វចនានុក្រមខ្មែរវចនានុក្រម
យមរាជ
ន. [យៈ-មៈ-រាច]
មច្ចុរាជ; ស្តេចត្រួតត្រានរក។
មច្ចុរាជ; ស្តេចត្រួតត្រានរក។
មច្ចុរាជ; ស្តេចត្រួតត្រានរក។
“”
ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ (ងារ) នៃសេនាបតី ក្រសួងយុត្តិធម៌ (ក្រសួងតុលាការ), សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ :
“លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។”
(ប្រជាពលរដ្ឋច្រើនតែ ហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ។ ជំរាច ទៅជាប្រាក្រឹត ខ្មែរ ដូចជា លោកជមរាជ គួរហៅឱ្យត្រូវថា យមរាជ វិញ)។