វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១២ ន័យ
១

(នាមកិរិយា) កក្រើកទឹកកើតជារំជួលឡើង :

ឧទាហរណ៍

“ទឹករលក។”

២

(ព.ប្រ.) ដែលមានសម្បុរភ្លឺថ្លាឆ្លុះស្រមោលហាក់ដូចជាមានរលក :

ឧទាហរណ៍

“ភ្លឺរលក។”

៣

រំជួលទឹកដែលខ្ជោលៗឡើង ឬពោរពូនឡើងដោយអំណាចកម្លាំងខ្យល់ជាដើម :

ឧទាហរណ៍

“ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។”

៤

(ព.ប្រ.) កក្រើកចិត្ត :

ឧទាហរណ៍

“ចិត្តរលក; គ្នាកំពុងស្រួលចិត្ត អាណិតកុំធ្វើឱ្យរលក!”

៥

ទម្រង់នៃការធ្វើចលនារបស់ប្រភេទថាមពលខ្លះ ដូចជាកម្ដៅ សំឡេង ពន្លឺ ជាដើម :

ឧទាហរណ៍

“រលកកម្ដៅឡើងខ្លាំង, រលកសំឡេង, សំណុំរលកពន្លឺព្រះអាទិត្យ។”

៦

(ព.ប្រ.) រញ្ជួយចិត្ត, កម្រើកចិត្ត។

ឧទាហរណ៍

“”

៧

រលកដែលពូនៗងើបៗសណ្ឋានពស់ដកពពារ។

ឧទាហរណ៍

“”

៨

រលកដែលពូនៗជាកំពូកតូចៗសណ្ឋានដោះក្រមុំ។

ឧទាហរណ៍

“”

៩

រលកដែលបោកប៉ះគ្នា បែកចេញជាភាពសត្រសុសសណ្ឋានផ្កាត្រែង។

ឧទាហរណ៍

“”

១០

រលកធំៗដែលកើតលើផ្ទៃមហាសមុទ្របណ្ដាលមកពីបាតុភូតធម្មជាតិ ហើយអាចបង្កឱ្យមានគ្រោះមហន្តរាយនៅលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ។

ឧទាហរណ៍

“”

១១

រលកធំៗដែលយោលខ្ជោលៗវែងៗ។

ឧទាហរណ៍

“”

១២

រលកដែលខូងៗកណ្ដាលជាជ្រលងវែងៗ សណ្ឋានរងដំឡូង។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់