វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សង្ឃឹម

កិ. [សង់-ឃឹម]

នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន :

ឧទាហរណ៍

“សង្ឃឹមថាមុខជានឹងបាន; ម្ដាយសង្ឃឹមកូន។ (ព.កា.) ថា ម្ដាយសង្ឃឹមកូន បងនិងប្អូនទាំងពីរប្រាណ ថាមុខជានឹងបាន ថែរក្សាមាតាចាស់។ ឥឡូវខុសបំណង បែរជារងឯកម្មក្រាស់ លំបាកពន់ពេកណាស់ ព្រោះកម្មចាស់របស់ខ្លួន។”

២

ការគិតទុកថាមុខជានឹងបានសម្រេចដូចបំណង, សេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន :

ឧទាហរណ៍

“មានសង្ឃឹម, អស់សង្ឃឹម។”

៣

បំណងប្រាថ្នានឹកគិតទុកជាមុនឆ្ពោះទៅរកការសម្រេចកិច្ចការអ្វីមួយជាវិជ្ជមាន :

ឧទាហរណ៍

“បច្ចេកវិទ្យាព័ត៌មានជាក្ដីសង្ឃឹមសម្រាប់ជួយដោះស្រាយបញ្ហាកម្រិតសហគមន៍ក្នុងប្រទេសកម្ពុជា។”

៤

លែងមានសង្ឃឹម :

ឧទាហរណ៍

“ក្មេងប្រុសដែលកើតជំងឺមហារីកធ្ងន់ធ្ងរ អស់សង្ឃឹមក្នុងជីវិត។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់