វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សច្ចភាព

[ស័ច-ចៈ-ភាប]

Learner aid: [ស័ច-ចៈ-ភាប]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្វីមួយពិត, អ្វីមួយដែលឆ្លើយតបឬស្របទៅនឹងហេតុការណ៍ឬតថភាព។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

អ្វីមួយពិត, អ្វីមួយដែលឆ្លើយតបឬស្របទៅនឹងហេតុការណ៍ឬតថភាព។

២

គុណភាព លក្ខណៈឬសភាពពិត សភាពឬលក្ខណៈ ដែលឆ្លើយតបឬស្របទៅនឹងហេតុការណ៍ឬតថភាព។

៣

អំណះអំណាងពិតឬសេចក្ដីប្រកាសពិត អំណះអំណាងឬសេចក្ដីប្រកាស ដែលឆ្លើយតបឬស្របនឹងហេតុការណ៍ឬតថភាព។

៤

ហេតុការណ៍ជាក់ស្ដែង អ្វីមួយពិតជាក់ស្ដែងបំផុត ដែលស្ទើរតែមិនចាំបាច់បញ្ជាក់ :

ឧទាហរណ៍

“ទឹកតែងតែហូរពីទីខ្ពស់មកទីទាប។”

៥

អ្វីមួយដែលគេជឿជាទូទៅ អំណះអំណាងឬសេចក្ដីថ្លែង ដែលគេជឿជាទូទៅថាពិត :

ឧទាហរណ៍

“សច្ចភាពខាងសាសនា។”

៦

ភាពពិតជាក់ស្ដែង ភាពទៀងត្រង់ ពិតប្រាកដ :

ឧទាហរណ៍

“ព្រះអាទិត្យរះពីទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច គឺជាសច្ចភាព។”

៧

សច្ចភាពធម្មជាតិដែលមានសភាពពិតនៅក្នុងខ្លួនវា។ សច្ចភាពចាំបាច់ត្រូវតែពិត និងមិនអាចមិនពិតទេ :

ឧទាហរណ៍

“សច្ចភាពបែបតក្កវិជ្ជានិងគណិតវិទ្យា ជាទូទៅត្រូវបានគេចាត់ទុកថាជាគំរូនៃសច្ចភាពចាំបាច់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់