វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សម្ភព

[សំ-ភប់]

ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា (ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌) :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ការកើតព្រម, ការកើតដោយល្អ, ការកើតដោយស្រួល; ការរួបរួមគ្នា (ច្រើនប្រើចំពោះតែអរូបនាមឬអរូបធម៌) :

ឧទាហរណ៍

“បដិច្ចសមុប្បាទធម៌ទាំង ១២ មានសម្ភពតៗគ្នាពីមួយទៅមួយ។”

២

កើត, សម្រាល, ឆ្លងទន្លេ (ប្រើចំពោះតែព្រះរាជបុត្រឬព្រះរាជធីតា ដែលមានព្រះបិតាជាក្សត្រិយ៍ទ្រង់រាជ្យ ព្រះមាតាជារាស្ត្រ ពុំមែនព្រះអគ្គមហេសី) :

ឧទាហរណ៍

“...ទ្រង់សម្ភពនៅថ្ងៃ ...ខែ ...ឆ្នាំ ...ព. ស ... នៅទី ...។”

៣

ដែលកើត, ដែលសម្រាល, ដែលឆ្លងទន្លេ :

ឧទាហរណ៍

“មន្ទីរសម្ភព, ពេទ្យសម្ភពក្រុង។”

ចំណាំការប្រើប្រាស់

(បើព្រះមាតាជាក្សត្រិយានីឬជារាស្ត្រ ប៉ុន្តែមានឋានៈជាព្រះអគ្គមហេសីឬជាព្រះមហេសី ត្រូវប្រើពាក្យថា "ប្រសូត" ដូចជា ...ទ្រង់ប្រសូតនៅថ្ងៃ ...ខែ ...ឆ្នាំ ...ព. ស ... នៅទី ...ប្រើដោយសន្មតិ, ឯពាក្យសំស្ក្រឹតនិងបាលី ចំពោះអរូបនាម ច្រើនតែប្រើពាក្យ សម្ភវៈ (សម្ពព), សម្រាប់មនុស្សនិងសត្វ ច្រើនតែប្រើពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ, វិជាត, វិជាតិ សព្ទទាំងអស់សុទ្ធតែប្រែថា "កើត, ប្រសូត, សម្រាល, ឆ្លងទន្លេ" ដូចគ្នា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់