វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ហើរ

កិរិយាសព្ទ· verb [ហើ]

Learner aid: verb · [ហើ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់ :

ឧទាហរណ៍

“សត្វហើរព្រាត។”

២

រសាត់ឡើងដោយកម្លាំងខ្យល់ :

ឧទាហរណ៍

“ស្លឹកឈើហើរ។”

៣

ឡើងទៅឯអាកាសដោយជក់ខ្យល់ :

ឧទាហរណ៍

“ខ្លែងហើរ។”

៤

ខ្ចរខ្ចាយទៅ :

ឧទាហរណ៍

“សម្ដីហើរតាមខ្យល់ សម្ដីខ្ចរខ្ចាយវែងឆ្ងាយទៅ។”

៥

(ព.ប្រ.) ដែលថយខ្សោយពណ៌, សៅសម្បុរព្រោះត្រូវកម្ដៅថ្ងៃជាដើម :

ឧទាហរណ៍

“សំពត់ហើរពណ៌។”

៦

ពាក្យសាមញ្ញនិយាយក្លាយមកពី ហឹរ (ម.ព. ហឹរ)។

៧

ដែលលូតវែងខ្ពស់ឡើង (ចំពោះតែទំពាំង) :

ឧទាហរណ៍

“ទំពាំងហើរ។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់