វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឡាន

ន. [ឡាន]

រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឱ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំគ្រឿងចក្រឱ្យដើរជាដើម :

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឱ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំគ្រឿងចក្រឱ្យដើរជាដើម :

ឧទាហរណ៍

“ឡាននាឡិកា។”

២

ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឱ្យពន្លឺភ្លើងភ្លឺថ្លា :

ឧទាហរណ៍

“ចង្កៀងឡាន។”

៣

(ព.ប្រ.) រថយន្ត :

ឧទាហរណ៍

“បើកឡាន, ជិះឡាន (រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឱ្យតឹងរត់រអិលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ, បើមានគេសួរ យើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយ តាមប្រភពនៃពាក្យនេះ)។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់