វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

(រ.ស.) ចុះព្រះបរមនាមឬចុះព្រះនាម (ស៊ីញេ) :

ឧទាហរណ៍

“ព្រះករុណាជាម្ចាស់ជីវិត ទ្រង់ឡាយលើចុតហ្មាយ ដែលបណ្ដារាស្ត្រក្រាបបង្គំទូលសូម ...។”

២

ព្រះបរមនាមឬព្រះនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្ដព្រះអង្គ :

ឧទាហរណ៍

“ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ។”

៣

ដែលមានព័ណ៌ឆ្នូតៗ វែងៗ :

ឧទាហរណ៍

“ឈើសាច់ឡាយ។”

៤

សាច់ឆ្នូតៗ វែងៗ :

ឧទាហរណ៍

“ពកធ្នង់មានឡាយ។”

៥

រយាល, ដែលចេះតែឃ្លាតៗ វេលា :

ឧទាហរណ៍

“ចេះតែឡាយៗទៅមិនបានទៅមករកគ្នា។”

ចំណាំការប្រើប្រាស់

(ច្រើនប្រើពាក្យ ឡាយព្រះហស្ដ, ឡាយព្រះហស្ដលេខា ។ ម.ព. ហត្ថ និង ហស្ដ ផង; គួរកុំច្រឡំសរសេរ ឡាយព្រះហស្ថឬឡាយព្រះហស្ថលេខា ព្រោះ បា. ហត្ថ, សំ. ហស្ដ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់