វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អកអំបុក

ន. [អក-អំ-បុក]

ឈ្មោះពិធីមួយប្រភេទ មានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែក បន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមក នាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ ១៥កើតខែកត្តិក (ហៅ ពិធីសំពះព្រះខែ ក៏បាន)។ ចំណែកខាងព្រះរាជពិធី ធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម ...។ ហៅដោយរួបរួមថា ព្រះរាជពិធីចុះផែ កំណត់ ៣ថ្ងៃ គឺថ្ងៃ ១៤, ១៥, កើតនិង ថ្ងៃ ១រោចខែកត្តិក :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“(ព.កា.) ថា ថ្ងៃអកអំបុក ពួកខ្មែរអ្នកស្រុក តែងធ្វើពិធី ហៅអកអំបុក សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់