វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អង្គ

ន. [អង់]

អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្ដីដែលចែកឱ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ។

ស្វែងយល់ពីពាក្យ

និយមន័យ

៤២ ន័យ
១

អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្ដីដែលចែកឱ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ។

ឧទាហរណ៍

“”

២

រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន។

ឧទាហរណ៍

“”

៣

អវយវៈសម្រាប់បង្កើតកូន (អង្គជាត)។

ឧទាហរណ៍

“”

៤

បុត្រី (កូនស្រី)។

ឧទាហរណ៍

“”

៥

បុត្រា (កូនប្រុស)។

ឧទាហរណ៍

“”

៦

ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា។ឡា។ (ព.ប្រ.) កិលេស, មន្ទិលឬគ្រឿងសៅហ្មងចិត្ត។

ឧទាហរណ៍

“”

៧

(ម.ព. អង្គណ)។

ឧទាហរណ៍

“”

៨

បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន។

ឧទាហរណ៍

“”

៩

(ព.វ.) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ។

ឧទាហរណ៍

“”

១០

ការស្ទាបអង្អែលខ្លួនប្រាណ។

ឧទាហរណ៍

“”

១១

ការលះបង់ខ្លួនឱ្យទានទៅស្មូម។

ឧទាហរណ៍

“”

១២

អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ។

ឧទាហរណ៍

“”

១៣

(ម.ព. អង្គប្បច្ចង្គ)។

ឧទាហរណ៍

“”

១៤

ការប្រហាររូបកាយ (មានវាយ, កាប់ជាដើម)។

ឧទាហរណ៍

“”

១៥

(ម.ព. អង្គប្បហារ)។

ឧទាហរណ៍

“”

១៦

វិកលអវយវៈ (មានឆែបមាត់, ខ្វាក់ភ្នែកជាដើម)។

ឧទាហរណ៍

“”

១៧

ពិការអវយវៈ (មានបាក់ដៃ, បាក់ជើងជាដើម)។

ឧទាហរណ៍

“”

១៨

ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ។

ឧទាហរណ៍

“”

១៩

ខ្យល់ដែលបក់ទូទៅតាមអវយវៈតូចធំ ឱ្យកម្រើកកាយកម្រើកវាចាបាន (ហៅ អង្គានុសារី ក៏បាន < អង្គ + អនុសារី)។

ឧទាហរណ៍

“”

២០

មន្ត្រីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា។

ឧទាហរណ៍

“”

២១

សភានៃពួកអង្គមន្ត្រី។

ឧទាហរណ៍

“”

២២

(ម.ព. អង្គពិកល)។

ឧទាហរណ៍

“”

២៣

(ម.ព. អង្គពិការ)។

ឧទាហរណ៍

“”

២៤

ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ (មានវាសដៃ, លើកជើងជាដើម)។

ឧទាហរណ៍

“”

២៥

(ម.ព. អង្គវិក្ខេប)។

ឧទាហរណ៍

“”

២៦

វិជ្ជាទាយលក្ខណៈរូបកាយ។

ឧទាហរណ៍

“”

២៧

(ម.ព. អង្គវិជ្ជា)។

ឧទាហរណ៍

“”

២៨

តំណឬសន្លាក់នៃអវយវៈ។

ឧទាហរណ៍

“”

២៩

កំណប់ទ្រព្យស្មើដោយខ្លួនប្រាណ គឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច :

ឧទាហរណ៍

“វិជ្ជាគ្រប់យ៉ាងជាអង្គសមនិធិ។”

៣០

ការប៉ះ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា។

ឧទាហរណ៍

“”

៣១

ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល (ដូចយ៉ាង បាណាតិបាត មានអង្គ ៥គឺ ១សត្វមានជីវិត; ២ដឹងថាសត្វមានជីវិត; ៣គិតនឹងសម្លាប់; ៤តាំងព្យាយាមនឹងសម្លាប់; ៥សត្វស្លាប់ដោយព្យាយាមនោះ)។

ឧទាហរណ៍

“”

៣២

(ម.ព. អង្គាវយវៈ)។

ឧទាហរណ៍

“”

៣៣

អវយវៈទាំងអស់នៃរាងកាយ។

ឧទាហរណ៍

“”

៣៤

អង្គជាតព្រះឥសូរឬសិវលិង្គ។

ឧទាហរណ៍

“”

៣៥

ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (ហៅកាត់ខ្លីមកពីពាក្យ អង្គជាត)។

ឧទាហរណ៍

“”

៣៦

ទឹកដែលគេស្រោចលើថ្មជាសិវលិង្គនិងឧមាយោនីហើយត្រងយកមក ដែលក្នុងព្រហ្មញ្ញសាសនាជឿថាជាទឹកស័ក្ដិសិទ្ធិប្រកបដោយពរស្រីសួស្ដី។

ឧទាហរណ៍

“”

៣៧

នាក់; រូប; ខ្លួន; ទ្រង់; លោក (សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, ...) :

ឧទាហរណ៍

“ព្រះពុទ្ធគ្រប់ព្រះអង្គ, ...ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ (ប្រើពាក្យ រូប ក៏បាន) ; លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ ...។ល។ សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស។”

៣៨

ខ្លួនលោក។

ឧទាហរណ៍

“”

៣៩

ខ្លួនឯង។

ឧទាហរណ៍

“”

៤០

ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា។

ឧទាហរណ៍

“”

៤១

(ម.ព. អង្គមង្គានុសារី)។

ឧទាហរណ៍

“”

៤២

(គណិត.) ផ្នែកទាំងសងខាងនៃសមីការ :

ឧទាហរណ៍

“ផ្នែកខាងឆ្វេងហៅថា អង្គខាងឆ្វេងនៃសមីការ ហើយផ្នែកខាងស្ដាំហៅថា អង្គខាងស្ដាំនៃសមីការ។”

ចំណាំការប្រើប្រាស់

(ថ្មរូបឧមាយោនី និមិត្តនាងឧមា ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ សូមពរស្រីសួស្ដី ... ហៅថា ទឹកអង្គបំពង់ខ្ចី។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជននិងប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់