វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អរិយ

ន. [អៈ-រ៉ិ-យ៉ៈ]

អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ (នាំឱ្យមានសេចក្ដីចម្រើន) ; អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; ...។

ស្វែងយល់ពីពាក្យ

និយមន័យ

១៦ ន័យ
១

អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ (នាំឱ្យមានសេចក្ដីចម្រើន) ; អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; ...។

ឧទាហរណ៍

“”

២

(ព.ពុ.) អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល (អរិយបុគ្គល)។ មានន័យមួយផ្សេងក្នុងគម្ពីរពុទ្ធសាសនាថា អរិយៈ មាន ៤ប្រភេទគឺ ១អាចារអរិយៈ ឬ អាចារារិយៈ អ្នកដែលមានមារយាទត្រឹមត្រូវ (សូម្បីសត្វតិរច្ឆាន បើមានមារយាទល្អត្រឹមត្រូវ ក៏ហៅ អាចារអរិយៈ បានដែរ) ; ២ទស្សនអរិយៈ ឬ ទស្សនារិយៈ អ្នកដែលមានរូបឆោមលោមព័ណ៌ល្អ មានឥរិយាបថស្រគត់ស្រគំសមរម្យ គួរឱ្យចង់ឃើញចង់មើល; ៣លិង្គអរិយៈ ឬ លិង្គារិយៈ បព្វជិតដែលល្អតែភេទ គឺអ្នកបួសដែលផ្ចិតផ្ចង់ប្រុងប្រយ័ត្នតែត្រង់ការស្លៀកដណ្ដប់ឱ្យត្រឹមត្រូវតាមបែបបទជាសមណសារូប ប៉ុន្តែជាមនុស្សទ្រុស្ដសីល; ៤បដិវេធអរិយៈ ឬ បដិវេធារិយៈ លោកអ្នកបានលុះលោកុត្តរធម៌ (ពុទ្ធាទិបណ្ឌិត)។

ឧទាហរណ៍

“”

៣

ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀបរយ; មានបែបបទល្អ; ស្លូតត្រង់; ដែលឥតទោស។

ឧទាហរណ៍

“”

៤

ជាតិអារ្យជន; ជាតិជនអ្នកមានអារ្យធម៌។

ឧទាហរណ៍

“”

៥

ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន (ពុទ្ធសាសនាសំដៅយកធម៌ ៧យ៉ាងគឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅថា អរិយទ្រព្យ) :

ឧទាហរណ៍

“(ព.កា.) សម្រាប់ឱ្យងាយចាំថា សទ្ធានិងសីលៈ និងហិរិ ឱត្តប្បំ បួននេះជាធនំ រួមសុតៈនិងចាគោ។ បង្គ្រប់ជាប្រាំមួយ បញ្ញាមួយទៀតពុទ្ធោ ប្រទានឱវាទោ ហៅថាទ្រព្យប្រសើរក្រៃ។ ជនណាមានទ្រព្យនេះ ជននោះឯងព្រះចមត្រៃ ប្រទានឱវាទថ្លៃ ថាពុំមែនអ្នកទ័លក្រ។”

៦

(ម.ព. អរិយទ្រព្យ)។

ឧទាហរណ៍

“”

៧

បុគ្គល ៨ពួក រាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល (ព.ពុ.)។

ឧទាហរណ៍

“”

៨

វង្សនៃអរិយបុគ្គល។ ខ្មែរប្រើជាឋានន្តរនៃសមណសក្ដិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី :

ឧទាហរណ៍

“ព្រះអរិយវង្ស។”

៩

ច្បាប់របស់អរិយជន។

ឧទាហរណ៍

“”

១០

សង្ឃជាអរិយបុគ្គល (ព.ពុ.)។

ឧទាហរណ៍

“”

១១

សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង។ អរិយសច្ច មាន ៤យ៉ាងគឺ ទុក្ខៈ សេចក្ដីព្រួយលំបាក; សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឱ្យកើតទុក្ខ; និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ (ហៅដោយរួបរួមថា ចតុរារិយសច្ច (ព.ពុ.)។

ឧទាហរណ៍

“”

១២

(ម.ព. អរិយសាវ័ក)។

ឧទាហរណ៍

“”

១៣

អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ។

ឧទាហរណ៍

“”

១៤

ការពោលតិះដៀលអរិយបុគ្គល (ព.ពុ.)។

ឧទាហរណ៍

“”

១៥

(ម.ព. អរិយុបវាទី)។

ឧទាហរណ៍

“”

១៦

អ្នកពោលតិះដៀលអរិយបុគ្គល។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ប្រើពាក្យ អាយ៌ សរសេរសម្រួលជា អារ្យ អា-រ-យ៉ៈ ផ្លាស់ប្ដូរគ្នាក៏បាន, ដូចជា អរិយជនឬអារ្យជន ជនពួកអារ្យៈ គឺជនមានរបៀបបែបបទទំនៀមសណ្ដាប់ល្អ នាំឱ្យមានសេចក្ដីចម្រើន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់