អារ
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ :
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ :
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ :
“អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្ដាច់, អារតម្រឹម។”
កាត់ពន្លះ, លឿយកាត់ផ្ដាច់ ដោយសស្ត្រាមានកាំបិតជាដើម (រុញទាញៗដូចជាកាត់ដោយរណារ) :
“អារពន្លះស្បែក។”
ដែលកាត់ផ្ដាច់ប្រយោជន៍ដែលខ្លួនត្រូវបាន គឺប្រយោជន៍ខាងការបន្តពូជពង្ស និងមាតាបិតុបដ្ឋាន។ អារ នេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូន គឺដែលមិនធ្លាប់មានកូនសោះ, ហៅថា ស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្ដីប្រពន្ធ, មេគោអារ (ស្រីអារ (ព.ខ្ព.) ថា វញ្ឈា)។
“”
ទ្រព្យសម្បត្តិរបស់គូស្វាមីភរិយាទាំងពីរនាក់ដែលអារឥតកូន ហើយអ្នកទាំងពីរនោះឥតបានប្រគល់ឱ្យដល់ញាតិឬដល់បុគ្គលណាមួយសោះឡើយ, លុះឥតអំពីអ្នកទាំងពីរនាក់នោះទៅ, ទ្រព្យសម្បត្តិនោះត្រូវបានជាប្រយោជន៍នៃឃ្លាំងព្រះរាជទ្រព្យ ឬជាប្រយោជន៍ឃ្លាំងរបស់រាជការ គឺត្រូវទុកជាសម្បត្តិរបស់ប្រទេសជាតិតទៅ :
“ស្រែនិងចម្ការនោះជាទ្រព្យអារទ្រព្យផុតនៃតា "ក. " យាយ "ច. "។”
(ពាក្យជាគុណបទនេះ កាលពីដើម អ្នកសរសេរតាមទម្លាប់រៀងខ្លួន គឺសរសេរជា អា ក៏មាន ជា អារ ក៏មាន, តាំងពីនេះតទៅគួរសរសេរជា អារ ចុះ ព្រោះមានអត្ថន័យសមជាង អា)។