វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឥណ្ឌា

ន. [អិន-ឌា]

ឈ្មោះភូមិប្រទេសមួយប៉ែកធំទូលាយក្នុងទ្វីបអាស៊ី, មានទន្លេឥណ្ឌុល (សិន្ធុ) ឱបពីខាងលិច, ដែលក្នុងបុរាណសម័យហៅថា ប្រទេសសិន្ធវៈ ឬ សិន្ធព, ហៅអ្នកប្រទេសនោះថា សិន្ធវៈ ឬ សិន្ធព ដែរ ឬហៅ សិន្ធូ ក៏មាន, លុះចំណេរកាលតមក ហៅក្លាយជា ហិណ្ឌូ, តមកទៀតហៅ ឥណ្ឌូ; អង់គ្លេសហៅប្រទេសនោះថា ឥណ្ឌា, បារាំងសែសហៅ អ័ងដឺ, ហៅរួមទាំងភូមិប្រទេសដែលក្នុងសម័យបុរាណហៅ ជម្ពូទ្វីប, ត្រង់ភាគកណ្ដាលហៅ មជ្ឈិមប្បទេស ឬ មធ្យមប្រទេស នោះផង, ជាប់ជាពាក្យប្រើក្នុងភូមិសាស្ត្រនៃសាកលលោកសព្វថ្ងៃនេះជាក់ប្រាកដថា ប្រទេសឥណ្ឌា។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. សិន្ធុ, សិន្ធវ និង ហិណ្ឌូ ផង ដែលធ្លាប់សរសេរជា ឥណ្ឌៀ នោះត្រូវលែងប្រើតទៅទៀត)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់