វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឧបជាតិច្ឆន្ទ

នាម· noun [អ៊ុ-ប៉ៈ-ជា-តិច-ឆ័ន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អ៊ុ-ប៉ៈ-ជា-តិច-ឆ័ន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរ គឺត្រង់បាទទី១និងទី ៤ដូចឧបេន្ទវជិរច្ឆន្ទត្រង់បាទទី ២និងទី ៣ដូចឥន្ទវជិរច្ឆន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយស្រួល ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១អក្សរ; ត្រង់បាទទី ១និងទី ៤: អក្សរទី ១, ២, ៣, ជា ជ គណៈ គឺគណៈដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ, អក្សរ ទី ៧, ៨, ៩ក៏ជា ជ គណៈ ដែរ (អក្សរទី ១, ៣, ៧, ៩ជាលហុ ទី ២, ៨ជាគរុ) ; អក្សរទី ៤, ៥, ៦ជា ត គណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុ ទី ៣ជាលហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់បាទទី ២និងទី ៣: អក្សរទី ១, ២, ៣, ជា ត គណៈ, អក្សរទី ៤, ៥, ៦, ក៏ជា ត គណៈ ដែរ; អក្សរទី ៧, ៨, ៩ជា ជ គណៈ; អក្សរទី ១០, ១១ជា គរុ; បាទទី ១និងទី ៤ដូចគ្នា, បាទទី ២និងទី ៣ដូចគ្នា (ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថា អនន្តរោទី រិតលក្ខណាចេ, បាទា វិមិស្សា ឧបជាតិយោ តា, ឯវំ កិលញ្ញាសុបិ មិស្សតាសុ, វទន្តិ ជាតី ស្វិទមេវ នាមំ)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. ឧបជាតិ + ឆន្ទ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់