វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ហ · ៤៨៨ ពាក្យ

វចនានុក្រម

ហត្ថិលិង្គ

នាម[ហ័ត-ថិ-លឹង]

សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត។ វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះ មកតាំងជាឋានន្តរ គឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន)។

មើលអត្ថន័យ
មុនទំព័រ ៣ នៃ ២៨បន្ទាប់