វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ហ · ៤៨៨ ពាក្យ

វចនានុក្រម

ហង្ស

ន.[ហង់]

ក្ងានព្រៃ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នារូបរាងដូចក្ងានប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន កមូលវែងច្រើនតែមានសម្បុរស្លាប សភ្លឺឬសម្បុរស្លាបលឿងក៏មានខ្លះហៅថាសុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែតកាត់ឆ្លងទីឆ្ងាយៗចូលចិត្តហើរចុះហែលទឹករកចំណីក្នុងទឹកវាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឱ្យតែចង់មើលហើយមើលទៀត។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថីរមតិបុ, ខុរមតិធំ, ហឹរមតិបំ, ហំរមតិបោ "ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក"។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មមជាសត្វព្រៃពុំមែនជាបសុសត្វទេ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខេត្តកំពង់សោម (ខេត្តព្រះសីហនុសម័យបច្ចុប្បន្ន) មានហ្វូងសត្វហង្សហើរមកចុះលេងទឹកម្ដងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះពុំដែលបានឮគេនិយាយថាមានហង្សទេ។

មើលអត្ថន័យ
មុនទំព័រ ១ នៃ ២៨បន្ទាប់