រកមើលតាមអក្សរ.
ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។
ជ្រើសរើសអក្សរ
រុករកពាក្យ
ចាប់ផ្តើមដោយអក្សរ ឌ · ៣១ ពាក្យ
ឌ
តួព្យញ្ជនៈទី១៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [d] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ឃោសៈ។
ឌមជន
ជនអ្នកធ្វើការឈ្នួលយ៉ាងទាប មានចាក់សំរាម, ដងទឹកសម្អុយចោល ជាដើម :
ឌាកិនី
បិសាចស្រី ឬស្រីបិសាច។
ឌាឌិម
ទទឹម, ផ្លែទទឹម។
ឌាលិម
(ម.ព. ឌាឌិម)។
ឌាហរោគ
រោគក្ដៅក្រហាយ, ជំងឺក្ដៅអន្ទះអន្ទែងក្នុងកាយ, ជំងឺគ្រុនក្ដៅ។
ឌិកតេ
សរសេរតាមអាន, ការសរសេរតាមពាក្យដែលគេសូត្រ, គេអាន គឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗ តាមឃ្លា តាមសង្កាត់ឱ្យអ្នកស្ដាប់សរសេរតាម :
ឌិន
គ្រឿងវិចិត្រធ្វើដោយប្រាក់, មាស, ស្ពាន់ ឬលាយមាស (ធ្វើមកពីប្រទេសក្រៅ) សម្រាប់ប៉ាក់គ្រឿងប្រដាប់ប្រើជាលំអផ្សេងៗ :
ឌិម្ភា
ដង្កូវដែលនឹងក្លាយជាសត្វល្អិតផ្សេងៗទៀត ដូចជាដង្កូវមេអំបៅ ដង្កូវរុយជាដើម។
ឌីកូទីលេដុង
(ជីវ.) លក្ខណៈនៃគ្រាប់រុក្ខជាតិដែលមានកូទីលេដុងពីរ។
ឌីជីថល
ដែលទាក់ទងនឹងគ្រឿងដែលតំណាងឱ្យទិន្នន័យអំព្លីទុតជាលេខ :
ឌីជេ
អ្នកចាក់ភ្លេងនិងសម្របសម្រួលនៅវិទ្យុ ទូរទស្សន៍ ឬក្លឹបកម្សាន្ត។
ឌីណាមិក
(រូប.) ផ្នែកមួយនៃមេកានិក ដែលសិក្សាអំពីចលនានៃប្រព័ន្ធចំណុចរូបធាតុក្រោមឥទ្ធិពលនៃកម្លាំង ជាពិសេសកម្លាំងដែលមានប្រភពពីខាងក្រៅប្រព័ន្ធ។
ឌីណាម៉ូ
ឧបករណ៍មួយប្រភេទដែលបំប្លែងថាមពលនៃចលនាឱ្យទៅជាថាមពលអគ្គិសនី :
ឌីប្លូម
សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ :
ឌីប្លូអ៊ីត
(ជីវ.) ដែលមានក្រូម៉ូសូមជាគូៗគឺ 2n :
ឌីសុងទ័រ
បរិក្ខារអគ្គិសនីមួយប្រភេទ ដែលគេប្រើសម្រាប់ផ្ដាច់ចរន្តបង្ការអគ្គិភ័យពេលអាំងតង់ស៊ីតេចរន្តឡើងចុះខុសប្រក្រតី។
ឌីស្កូ
តន្ត្រីមួយប្រភេទសម្រាប់រាំកម្សាន្តតាមរង្គសាល(ក្លឹបរាត្រី) ដែលបានលេចរូបរាងនៅបណ្ដាឆ្នាំ១៩៧០ចេញពីសហរដ្ឋអាម៉េរិក។