រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ឋ · ៣៥ ពាក្យ

វចនានុក្រម

ឋ

ន.·[ឋ]

តួព្យញ្ជនៈទី១២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [tʰ] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ឋបនកម្ម

ន.·[ឋៈ-ប៉ៈ-ណៈ-កាំ]

កម្មគឺការតម្កល់ទុកនូវអ្វីៗ; អំពើដែលគេរៀបចំតាក់តែងឡើង, ការធ្វើអ្វីមួយឱ្យកើតឡើងហើយតម្កល់តាំងទុកឱ្យបានឋិតថេរតទៅ :

មើលអត្ថន័យ
វចនានុក្រម

ឋបនករ

ន.·[ឋៈ-ប៉ៈ-ណៈ-ក]

អ្នកដំឡើងគ្រឿងយន្ត គ្រឿងចក្រ ឬគ្រឿងបង្គុំជាដើម។

មើលអត្ថន័យ
វចនានុក្រម

ឋបនភណ្ឌ

ន.·[ឋៈ-ប៉ៈ-ណៈ-ភ័ន]

គ្រឿងសម្រាប់ផ្គុំដំឡើង គ្រឿងតុបតែងក្នុងគេហដ្ឋាន :

មើលអត្ថន័យ
វចនានុក្រម

ឋបនាការ

ន.·[ឋៈ-ប៉ៈ-ណា-កា]

ការដែលឋិត, ដែលតាំង, ដែលតម្កល់នៅ :

មើលអត្ថន័យ
វចនានុក្រម

ឋបនីយ

ន.·[ឋៈ-ប៉ៈ-នី]

ការបម្រុងទុក ការត្រៀមទុក :

មើលអត្ថន័យ
វចនានុក្រម

ឋបនីយភណ្ឌ

ន.·[ឋៈ-ប៉ៈ-ណី-យ៉ៈ-ភ័ន]

របស់, ទ្រព្យ ដែលគួរតម្កល់ទុក, គួរតាំងទុក, ដែលត្រូវទុកដាក់ :

មើលអត្ថន័យ
វចនានុក្រម

ឋបនីយវត្ថុ

ន.·[ឋៈ-ប៉ៈ-ណី-យ៉ៈ-វ័ត-ថុ]

វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក :

មើលអត្ថន័យ
វចនានុក្រម

ឋបនោកាស

ន.·[ឋៈ-ប៉ៈ-ណោ-កាស]

កន្លែងទំនេរសម្រាប់ដាក់, សម្រាប់ទុករបស់ផ្សេងៗ :

មើលអត្ថន័យ
វចនានុក្រម

ឋបនោបាយ

ន.·[ឋៈ-ប៉ៈ-ណោ-បាយ]

ឧបាយ, គំនិត, ចេះទុក ចេះដាក់ ... :

មើលអត្ថន័យ
វចនានុក្រម

ឋាន

·[ឋាន]

ទី, កន្លែង, តំបន់, ប្រទេស, ទីតាំង, ទីតម្កល់។ល។ :

មើលអត្ថន័យ
វចនានុក្រម

ឋានគណិត

ន.·[ឋាន-គៈ-និត]

បច្ចេកទេសក្នុងការវាស់ កំណត់ទីតាំង និងសណ្ឋាននៃដី។

មើលអត្ថន័យ
វចនានុក្រម

ឋាននាម

ន.·[ឋាន-នាម]

(ម.ព. ស្ថាននាម)។

មើលអត្ថន័យ
វចនានុក្រម

ឋាននាមវិទ្យា

ន.·[ឋាន-នាម-វិត-ទ្យា]

(ម.ព. ស្ថាននាមវិទ្យា)។

មើលអត្ថន័យ
វចនានុក្រម

ឋានន្តរ

ន.·[ឋា-ណន់-តៈ-រ៉ៈ] ឬ [ឋា-ណន់-ដ]

លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្ដិយស :

មើលអត្ថន័យ
វចនានុក្រម

ឋានន្តរនាម

ន.·[ឋា-ណន់-តៈ-រ៉ៈ-នាម]

នាមសម្គាល់ងារឬឋានន្តរសក្ដិ :

មើលអត្ថន័យ
វចនានុក្រម

ឋានន្តរសក្ដិ

ន.·[ឋា-ណន់-តៈ-រ៉ៈ-ស័ក]

អំណាចតាមមុខងារ, បណ្ដាស័ក្ដិធំតូចតាមមុខងារ :

មើលអត្ថន័យ
វចនានុក្រម

ឋានបទ្ម

ន.·[ឋា-ណៈ-បត់]

ពាក្យនេះខ្មែរយើងពីបុរាណ ប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារ ដែលរចនាធ្វើជាជើង, ជាទ្រនាប់ ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោម ហៅថា ឈូកផ្កាប់; ដែលផ្ងារឡើង ហៅថា ឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ ឬមានតែឈូកផ្ងារក្ដី ឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដី ហៅថា ឋានបទ្ម បានដូចគ្នា :

មើលអត្ថន័យ