រកមើលតាមអក្សរ.
ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។
ជ្រើសរើសអក្សរ
រុករកពាក្យ
ចាប់ផ្តើមដោយអក្សរ ខ · ៤៦៤ ពាក្យ
ខ
តួព្យញ្ជនៈទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [kʰ] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។
ខក
ខានចេញទៅ, ខានចូលមកដោយមានហេតុអ្វីមួយមកឃាត់ខាំងរាំងរា :
ខកខាន
មិនបានធ្វើតាមការគ្រោងទុក ព្រោះមានបញ្ហាអ្វីមួយមករារាំង :
ខក់
ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗដែលភ្លាត់ចូលទៅ ដោយមិនប្រុងនឹងលេប :
ខខិត
ប្រកាន់ទុក, ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់ :
ខងខិត
(ម.ព. ខខិត)។
ខណៈ
ស្របក់, រំពេច :
ខណ្ឌ
កម្រិត, បម្រាមផ្ដាច់មិនឱ្យធ្វើ :
ខណ្ឌករណ៍
បំណែងចែកជាផ្នែក ជាភាគ :
ខណ្ឌខាប់
(ម.ព. ខាប់ខណ្ឌ)។
ខណ្ឌភាគ
ចំណែក, ផ្នែកឬភាគណាមួយ, អង្កត់។
ខណ្ឌសញ្ញា
សញ្ញាមានរូបយ៉ាងនេះ (។) សម្រាប់ប្រើរាំងឃ្លា ឬសង្កាត់នៃសេចក្ដីមួយៗ ឱ្យដាច់ស្រឡះដោយឡែកពីគ្នា។
ខណ្ឌសីមា
សីមាតូច។ ឈ្មោះពទ្ធសីមាតូច ដែលព្រះភិក្ខុសង្ឃសន្មត ដោយញត្តិទុតិយកម្មវាចា ផ្ដាច់ចេញចាកមហាសីមា ដើម្បីធ្វើសង្ឃកម្មដោយងាយ (ព.វិ.)។
ខណ្ឌស្ករ
ឈ្មោះថ្នាំកែរោគម្យ៉ាងស្រដៀងនឹងស្ករក្រាម (មាននិយាយតែក្នុងក្បួនផ្សំថ្នាំពីបុរាណ)។
ខត្តិយៈ
(ម.ព. ក្សត្រ និង ក្សត្រិយ៍)។
ខន
ស្ទើរដំណើរមិនបានទៅតាមពេលកំណត់ :
ខនិជ
រ៉ែ, សារធាតុរឹងអសរីរាង្គ ដែលមានសមាសភាពគីមីជាក់លាក់ :
ខនិជវិទូ
អ្នកប្រាជ្ញខនិជសាស្ត្រ។