រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ដ · ៤១៣ ពាក្យ

វចនានុក្រម

ដ

ន.·[ដ]

តួព្យញ្ជនៈទី១១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [d] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ដក

កិ.·[ដក]

ធ្វើឱ្យរដក, ធ្វើឱ្យឃ្លាតចេញ, ធ្វើឱ្យផុត :

មើលអត្ថន័យ
វចនានុក្រម

ដកខិម

ន.·[ដក-ខិម]

ឈ្មោះឈើតូចមានផ្កាសម្រាប់ដាំក្នុងផើងប្រើជាគ្រឿងតាំង ឬដាំក្នុងសួន; ដកខិមមាន ៣ប្រភេទគឺ ដកខិមក្រហម, ដកខិមលឿង, ដកខិមស។

មើលអត្ថន័យ
វចនានុក្រម

ដកគាំ

ន.·[ដក-គាំ]

ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់, មានមួយប្រភេទផ្សេងទៀតជាគ្រាប់ :

មើលអត្ថន័យ
វចនានុក្រម

ដកឃ្លា

កិ.·[ដក-ឃ្លា]

(សំនួន.) ពន្យារពេល ផ្អាក បង្អង់ បន្ថយពេលវេលាធ្វើកិច្ចការអ្វីមួយ :

មើលអត្ថន័យ
វចនានុក្រម

ដកចន្ទន៍

ន.·[ដក-ច័ន]

ឈ្មោះក្បាច់មានសណ្ឋានមូលឆែកៗ :

មើលអត្ថន័យ
វចនានុក្រម

ដកទង

ន.·[ដក-ទង]

ពាក្យនេះក្លាយមកពីភាសាសៀមថា ដ្ចកទ្ចង អ.ថ. ដកថង "ផ្កាមាស" ស្រីផ្កាមាស។ ពាក្យទ្រគោះប្រើដោយជេរប្រមាទមើលងាយទៅលើរូបស្ត្រី :

មើលអត្ថន័យ
វចនានុក្រម

ដកព

ន.·[ដក-ព]

ឈ្មោះឈើមួយប្រភេទ មានសាច់ស្វិត; និយាយក្លាយថា ដក់ព ក៏មាន។

មើលអត្ថន័យ
វចនានុក្រម

ដកពាយ

ន.·[ដក-ពាយ]

ឈ្មោះវល្លិធំមួយប្រភេទ មានផ្លែប្រើជាអាហារបាន; ហៅក្លាយជា ដក់ពាយ ក៏មាន។

មើលអត្ថន័យ
វចនានុក្រម

ដកម៉ៃ

ន.·[ដក-ម៉ៃ]

ឈ្មោះឈើពួកជម្ពូ មានផ្លែក្លិនក្រអូប ប្រើជាអាហារ។

មើលអត្ថន័យ
វចនានុក្រម

ដកស្រង់

កិ., គុ.·[ដក-ស្រង់]

ទាញយក ដកយក កាត់យកមួយផ្នែកមកបង្ហាញ :

មើលអត្ថន័យ
វចនានុក្រម

ដក់

កិ.·[ដក់]

ដាក់អ្វីៗក្នុងថ្នក់ :

មើលអត្ថន័យ
វចនានុក្រម

ដក់ដឿ

ន.·[ដក់-ដឿ]

ដង្កូវនាងដែលគេស្ងោរស្រាវយកសរសៃសូត្ររួចហើយ។

មើលអត្ថន័យ
វចនានុក្រម

ដង

កិ.·[ដង]

ចូកកោយយកអ្វីៗ ពីក្នុងទឹក; ឬកោយយកទឹក :

មើលអត្ថន័យ
វចនានុក្រម

ដងកញ្ចាម

ន.·[ដង-កញ់-ចាម]

ឈើ ឬឫស្សីសម្រាប់អបអន្ទាក់ព្រ័ត្រលូកទាក់ជើងដំរីព្រៃ។

មើលអត្ថន័យ
វចនានុក្រម

ដងកន្ទុយ

ន.·[ដង-កន់-ទុយ]

តួកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះមាន គោ, ក្របីជាដើម ដែលមានសក់កន្ទុយដុះនៅខាងចុង។

មើលអត្ថន័យ
វចនានុក្រម

ដងកាំបិត

ន.·[ដង-កាំ-បិត]

ឆ្អឹងពីរកំណាត់ក្នុងរាងកាយនៃមនុស្ស, នៅត្រង់ក្រោម ក តពីឆ្អឹងទ្រូង ជាប់នឹងឆ្អឹងស្មា។

មើលអត្ថន័យ
វចនានុក្រម

ដងក្ដារ

ន.·[ដង-ក្ដា]

គ្រឿងរចនាគ្រឹហា មានសណ្ឋានជាតួខ្លួននាគ ប្រើដាក់ភ្ជាប់ពីគល់ជហ្វាមកភ្ជាប់នឹងនាគសន្លឹក ជាគ្រឿងវិហារឬប្រាសាទ។

មើលអត្ថន័យ