រកមើលតាមអក្សរ.
ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។
ជ្រើសរើសអក្សរ
រុករកពាក្យ
ចាប់ផ្តើមដោយអក្សរ ជ · ៧១៨ ពាក្យ
ជ
តួព្យញ្ជនៈទី៨នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៣ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [c] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។
ជក់
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
ជក់មាត់
ដែលត្រូវមាត់ ជាប់មាត់នឹងរសជាតិអ្វីមួយ :
ជគត
សត្វលោក, មហាជន ...។ ពាក្យនេះប្រទះឃើញជាញឹកញយនៅសិលាចារឹកសម័យមហានគរ (នគរធំ, នគរវត្ត)។
ជង
មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា (ពួកស្ទៀង)។
ជង់
ដោតតាមបណ្ដោយខ្លួនចុះទល់ពីក្រោម :
ជង្គង់
អវយវៈត្រង់ប្រជុំភ្លៅនិងស្មង :
ជង្ឃ
ស្មងជើង។
ជង្ឃមគ្គ
ផ្លូវជើង (ព.កា.), ហៅ ជង្ឃមាគ៌ា ក៏បាន។
ជង្ឃមាគ៌ា
(ម.ព. ជង្ឃមគ្គ)។
ជង្ឃា
(ម.ព. ជង្ឃ)។
ជង្ហុក
ដីដែលរូងខូងជារណ្ដៅដោយទឹកហូរច្រោះជាដើម :
ជច់
ដែលគ្រេច, ពាប់, ដាប, ស្រុញ។
ជជីក
ទទូចសួរ, សួរឈ្លេចឈ្លី, សួររកបាតរកជម្រៅឱ្យឃើញឫសឃើញគល់ :
ជជុះ
រលាស់ឱ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ :
ជជុះជជាយ
រលាស់ដាក់ចោលរាត់រាយ ឥតសណ្ដាប់ធ្នាប់។
ជជួរ
ដែលស្រុង, ស្លុយហៀរកែង :
ជជើល
ងងើល, ចចើស :