រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ឃ · ៩៦ ពាក្យ

វចនានុក្រម

ឃ

ន.·[ឃ]

តួព្យញ្ជនៈទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [kʰ] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ឃរ

ន.·[ឃៈ-រៈ]

ផ្ទះ, លំនៅឋាន, កន្លែង។

មើលអត្ថន័យ
វចនានុក្រម

ឃរណី

ន.·[ឃៈ-រៈ-នី]

ស្ត្រីជាម្ចាស់ផ្ទះ, មេផ្ទះ, ប្រពន្ធ (ព.កា.)។

មើលអត្ថន័យ
វចនានុក្រម

ឃរមូល

ន.·[ឃៈ-រៈ-មូល]

ឫសសំណង់ផ្ទះ។

មើលអត្ថន័យ
វចនានុក្រម

ឃរាវាស

·[ឃៈ-រា-វាស]

ការនៅគ្រប់គ្រងផ្ទះ។

មើលអត្ថន័យ
វចនានុក្រម

ឃរាវាសកិច្ច

ន.·[ឃៈ-រា-វា-សៈ-កិច]

ការងារឬកិច្ចការរបស់គ្រហស្ថ។

មើលអត្ថន័យ
វចនានុក្រម

ឃាង

កិ.·[ឃាង]

និយាយឆបំបាត់កាត់ប្រយោជន៍គេ (ម.ប្រ.)។

មើលអត្ថន័យ
វចនានុក្រម

ឃាត

ន.·[ឃាត]

ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឱ្យវិនាស :

មើលអត្ថន័យ
វចនានុក្រម

ឃាតកម្ម

ន.·[ឃា-តៈ-កាំ]

អំពើគឺនៃការសម្លាប់, អំពើសម្លាប់, អំពើបៀតបៀន។

មើលអត្ថន័យ
វចនានុក្រម

ឃាតករ

ន.·[ឃា-តៈ-ក]

សព្វថ្ងៃប្រើក្លាយមកពី ឃាតកៈ។

មើលអត្ថន័យ
វចនានុក្រម

ឃាតកៈ

ន.·[ឃា-តៈ-កៈ]

អ្នកធ្វើឃាត, អ្នកសម្លាប់។

មើលអត្ថន័យ
វចនានុក្រម

ឃាត់

កិ.·[ឃាត់]

ហាម; ទប់; រារាំង :

មើលអត្ថន័យ
វចនានុក្រម

ឃាត់ឃាំង

កិ.·[ឃាត់-ឃាំង]

រារាំង ទប់ស្កាត់ មិនឱ្យប្រព្រឹត្ត :

មើលអត្ថន័យ
វចនានុក្រម

ឃាន

ន.·[ឃាន]

ច្រមុះ។

មើលអត្ថន័យ
វចនានុក្រម

ឃានប្បសាទ

ន.·[ឃា-ណាប់-ប៉ៈ-សាត]

អាយតនៈសម្រាប់ឱ្យដឹងក្លិន។

មើលអត្ថន័យ
វចនានុក្រម

ឃានរូបារម្មណ៍

ន.·[ឃា-នៈ-រូ-ប៉ា-រ៉ម់]

(អ.សិ.) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យដឹងអំពីក្លិន :

មើលអត្ថន័យ
វចនានុក្រម

ឃានរោគ

ន.·[ឃា-នៈ-រោក]

រោគច្រមុះ រោគក្នុងច្រមុះ។

មើលអត្ថន័យ
វចនានុក្រម

ឃានវិញ្ញាណ

ន.·[ឃា-នៈ-វិញ-ញាន]

សេចក្ដីដឹងច្បាស់នូវក្លិនដោយសារច្រមុះ។

មើលអត្ថន័យ