រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ច · ៨៨៥ ពាក្យ

វចនានុក្រម

ច

ន.·[ច]

តួព្យញ្ជនៈទី៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [c] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ចក

ន.·[ចក]

សេវាលជាតិពួកមួយ អណ្ដែតលើទឹក។

មើលអត្ថន័យ
វចនានុក្រម

ចក់

ឧ.·[ចក់]

សូរសម្រែកសត្វជីងចក់យំ :

មើលអត្ថន័យ
វចនានុក្រម

ចក្ក

ន.·[ច័ក]

(ម.ព. ចក្រ)។

មើលអត្ថន័យ
វចនានុក្រម

ចក្ករាសី

ន.·[ច័ក-កៈ-រា-សី]

(ម.ព. ចក្ររាសី)។

មើលអត្ថន័យ
វចនានុក្រម

ចក្កវាឡ

ន.·[ច័ក-កៈ-វ៉ាល]

(ម.ព. ចក្រវាល)។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុ

ន.·[ច័ក-ខុ]

អាយតនៈសម្រាប់មើលសម្រាប់ឃើញរូបផ្សេងៗ (ភ្នែក)។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុបត្ថម្ភក

ន.·[ច័ក-ខុ-ប៉ាត់-ថ័ម-ភក់]

(ម.ព. វ៉ែនតា និង ស្នងភ្នែក)។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុពេទ្យ

ន.·[ច័ក-ខុ-ពែត]

គ្រូពេទ្យផ្នែកខាងភ្នែកនិងជំងឺភ្នែក។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុរូបារម្មណ៍

ន.·[ច័ក-ខុ-រូ-ប៉ា-រ៉ម់]

(អ.សិ.) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយ ដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគ ដែលរំលេចឱ្យឃើញអំពីរូបរាង :

មើលអត្ថន័យ
វចនានុក្រម

ចក្ខុរោគសាស្ត្រ

ន.·[ច័ក-ខុ-រោ-គៈ-សាស]

ផ្នែកមួយនៃវេជ្ជសាស្ត្រដែលសិក្សាអំពីភ្នែកនិងជំងឺភ្នែក។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុវិស័យ

·[ច័ក-ខុ-វិ-សៃ]

ការគិតទុកឬការប្រមើលមើលទៅមុខនូវផែនការឬអ្វីៗដែលនឹងកើតមានឡើងទៅអនាគត តាមរយៈគោលនយោបាយឬផែនការយុទ្ធសាស្ត្រ។

មើលអត្ថន័យ
វចនានុក្រម

ចក្ខុសម្ផស្ស

ន.·[ច័ក-ខុ-ស័ម-ផ័ស] ឬ [ច័ក-ខុ-សំ-ផស់]

ការប៉ះពាល់រវាងភ្នែកនិងរូប គឺការប៉ះប្រសព្វ ចួបគ្នា រវាងភ្នែកនិងរូប ទើបកើតសេចក្ដីដឹងឡើង ឬឃើញឡើង។

មើលអត្ថន័យ
វចនានុក្រម

ចក្រ

ន.·[ច័ក]

កង់; កង់មានកាំ; អាវុធមានសណ្ឋានជាវង់មូលមានងៀងជាបន្លាជុំវិញ មានមុខមុត; មណ្ឌល, រង្វង់មូល; ប្រទេស, អាណាខេត្ត; ពួក, ហ្វូង; កងទ័ព; កណ្ដាប់ព័ទ្ធជុំវិញ ...។

មើលអត្ថន័យ
វចនានុក្រម

ចក្រក្រឹស្ណ

ន.·[ច័ក-ក្រឹស]

ព្រះនារាយណ៍ទ្រង់ចក្រ។

មើលអត្ថន័យ
វចនានុក្រម

ចក្របាណី

ន.·[ច័ក-ក្រៈ-ប៉ា-ណី]

អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ)។

មើលអត្ថន័យ
វចនានុក្រម

ចក្របាលត្រី

ន.·[ច័ក-ក្រៈ-បាល-ត្រី]

ឋានន្តរនាយទាហានរងជើងទឹកថ្នាក់ក្រោមក្នុងថ្នាក់ចក្របាល ទាបជាងចក្របាលទោ។

មើលអត្ថន័យ
វចនានុក្រម

ចក្របាលទោ

ន.·[ច័ក-ក្រៈ-បាល-ទោ]

ឋានន្តរនាយទាហានរងជើងទឹក នៅចន្លោះចក្របាលត្រីនិងចក្របាលឯក។

មើលអត្ថន័យ