រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ញ · ១០២ ពាក្យ

វចនានុក្រម

ញ

ន.·[ញ]

តួព្យញ្ជនៈទី១០នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៥ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [ ɲ] ជាព្យញ្ជនៈក្រអូម ខ្យល់ច្រមុះ សូរស្ទះ ឃោសៈ។

មើលអត្ថន័យ
វចនានុក្រម

ញក

ន.·[ញក]

ទីដែលលយចេញទៅខាងក្រៅ :

មើលអត្ថន័យ
វចនានុក្រម

ញក់

ប.·[ញក់]

ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ ញី :

មើលអត្ថន័យ
វចនានុក្រម

ញក់ញី

កិ., គុ.កិ.·[ញក់-ញី]

ញីរឿយៗ ញីហើយញីទៀត :

មើលអត្ថន័យ
វចនានុក្រម

ញច់

កិ., គុ.កិ.·[ញច់]

ញោច, ទច់ :

មើលអត្ថន័យ
វចនានុក្រម

ញញាក់

គុ.កិ., គុ.·[ញ-ញាក់]

ដែលញ័រកន្ត្រាក់រឿយៗ, ញាក់រឿយៗ។

មើលអត្ថន័យ
វចនានុក្រម

ញញិម

កិ.·[ញ-ញិម]

(ម.ព. ញញឹម)។

មើលអត្ថន័យ
វចនានុក្រម

ញញី

ប.·[ញ-ញី]

ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ញញ័រ :

មើលអត្ថន័យ
វចនានុក្រម

ញញឹម

កិ.·[ញ-ញឹម]

សើចបិទមាត់មិនចេញសំឡេង :

មើលអត្ថន័យ
វចនានុក្រម

ញញួរ

ន.·[ញ-ញួ]

អន្លូងក្បាលស្វាតូចធ្វើដោយដែក ជាប្រដាប់សម្រាប់ជាងទង, ជាងដែក, ជាងឈើ។

មើលអត្ថន័យ
វចនានុក្រម

ញញើត

កិ.·[ញ-ញើត]

រួញរា, ស្ទាក់ស្ទើរ, ក្រែង :

មើលអត្ថន័យ
វចនានុក្រម

ញញើម

ប.·[ញ-ញើម]

ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ញញើត :

មើលអត្ថន័យ
វចនានុក្រម

ញញែម

ប.·[ញ-ញែម]

ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ ញញឹម :

មើលអត្ថន័យ
វចនានុក្រម

ញញោច

ប.·[ញ-ញោច]

ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ញញាក់ :

មើលអត្ថន័យ
វចនានុក្រម

ញញ៉េះញញ៉ោះ

កិ.·[ញ-ញ៉េះ-ញ-ញ៉ោះ]

(ម.ព. រញ៉េះរញ៉ោះ)។

មើលអត្ថន័យ
វចនានុក្រម

ញញ័រ

គុ.កិ., គុ.·[ញ-ញ័រ]

ដែលញ័រទទ្រើកដោយរងា ឬ ដោយខ្លាច, ដោយជញ្ជួយ :

មើលអត្ថន័យ
វចនានុក្រម

ញត្តិ

ន.·[ញ៉័ត-តិ] ឬ [ញ៉័ត]

វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឱ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្ដៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃកម្មដែលមានបង្គាប់ថា ត្រូវឱ្យផ្ដៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឱ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា)។ ញត្តិ សព្ទនេះមកពី ញា "ដឹង, យល់, ស្គាល់" ផ្សំនឹង តិ បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ "សម្ដីប្រកាសយោបល់ឱ្យគេដឹង"។ ប្រើជាសាធារណៈក៏បាន, មាន ២យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម។

មើលអត្ថន័យ
វចនានុក្រម

ញត្តិកម្ម

ន.·[ញ៉័ត-តិ-កាំ]

សង្ឃកម្មដែលមានតែញត្តិមិនបាច់មានអនុស្សាវនា។

មើលអត្ថន័យ