រកមើលតាមអក្សរ.
ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។
ជ្រើសរើសអក្សរ
រុករកពាក្យ
ចាប់ផ្តើមដោយអក្សរ ណ · ៥០ ពាក្យ
ណ
តួព្យញ្ជនៈទី១៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៥ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [n] ជាព្យញ្ជនៈធ្មេញ ខ្យល់ច្រមុះ សូរស្ទះ ឃោសៈ។
ណតណយ
សូរសព្ទស្រឡៃភ្លេងពិណពាទ្យ។
ណយៗ
ពាក្យប្រើសម្រាប់បន្ទរក្នុងចម្រៀង :
ណា
សព្ទនាមប្រាប់សេចក្ដីមិនទាន់ទៀង, មិនទាន់ប្រាកដ ឬ មានអាការៈជាសេចក្ដីសង្ស័យ :
ណាគ្រី
ឈ្មោះឈើផ្កាមួយប្រភេទ ផ្កាមានពណ៌សលាយលឿងប្រឿងៗនិងចោលក្លិនក្រអូបនៅពេលយប់ :
ណាដៀ
(ភូមិ.) ចំណុចមួយនៃស្វ៊ែមេឃនៅលើបន្ទាត់ផ្ចិតឈរ ដែលឈមនឹងសេនីត។
ណាណូម៉ែត្រ
ឯកតារង្វាស់ប្រវែងស្មើនឹង ០,០០០០០០០០១ម៉ែត្រ។
ណាត់
និយាយប្ដេជ្ញា, មត់ កំណត់វេលានឹងចួបគ្នា :
ណាមស្រង់
ទឹកសម្រាប់ស្រង់ គឺ ណាម ស. "ទឹក", ស្រង់ "ងូត" (រ.ស.) :
ណាយ
រសាយចិត្ត, លាកចិត្ត :
ណាយចិត្ត
លែងចូលចិត្ត, លែងចង់បន្ត :
ណាស់
ក្រៃពេក, ក្រៃលែង, លើសលប់, ខ្លាំង :
ណាស់សា
(ព.សា.) ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឱ្យរឹងតែខ្លាំងឡើងទៀត :
ណាំង
ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឱ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង :
ណាំនួន
ល្មមល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន :
ណាំយ៉ា
ឈ្មោះសម្លនំបញ្ចុក ស្លដូចសម្លប្រហើរដែរ តែដាក់ម្ទេសក្រហមក្រៀមនិងខ្ទិះដូង។
ណាំវ៉ា
ឈ្មោះចេកមួយប្រភេទ :
ណា៎!
(ម.ព. ណ៎ះ! ណា៎ះ!)។