រកមើលតាមអក្សរ.
ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។
ជ្រើសរើសអក្សរ
រុករកពាក្យ
ចាប់ផ្តើមដោយអក្សរ ឆ · ២៨៤ ពាក្យ
ឆ
តួព្យញ្ជនៈទី៧នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។
ឆក
ដែលមានញកញោច, ដែលគ្មានសក់ដុះដុំៗ :
ឆកល្វែង
ដែលមានចន្លោះប្រហោង ដែលមានខ្វះខាត :
ឆកាមាវចរ
ឋានសួគ៌៦ជាន់ក្នុងពួកកាមភពគឺ ចាតុម្មហារាជិកា, តាវត្តិង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី។ (តាមសំយោគវិធានត្រូវតម្រួត ក ជា ឆក្កាមាវចរ)។
ឆកាមាវចរសួគ៌
ឋានសួគ៌ក្នុងពួកកាមាវចរ ៦ជាន់។
ឆកោណ
ពហុកោណដែលមានជ្រុងប្រាំមួយ។
ឆក់
ចាប់យកដោយប្រញាប់ :
ឆក្សត្រ
ឈ្មោះកណ្ឌ ទី ១២នៃគម្ពីរមហាវេស្សន្តរជាតក ហៅតាមដំណើររឿងត្រង់ក្សត្រទាំង ៦ព្រះអង្គ បានចួបមូលគ្នានៅព្រៃហិមពាន្ត :
ឆក្សត្រិយ៍
(ម.ព. ឆក្សត្រ)។
ឆដា
ពន្លឺ លំអ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។
ឆដាភា
ពន្លឺព្រោងព្រាយ, ឆ្វៀលឆ្វាត់, ដាលច្រវាត់; ផ្លេកបន្ទោរ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។
ឆត
សូរឮដោយគោ, ក្របីដកដង្ហើមខ្លាំង ដោយងើយផ្ងើយច្រមុះឡើង ដោយហត់។
ឆត្រ
ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង :
ឆត្រយោង
ឧបករណ៍ធ្វើពីផ្ទាំងក្រណាត់រាងមូល (ឬរាងផ្សេងៗទៀត) មានខ្សែសម្រាប់ចងភ្ជាប់នឹងមនុស្សឬវត្ថុផ្សេងៗ ដែលត្រូវទម្លាក់ពីយន្តហោះឬរយៈកម្ពស់ណាមួយ :
ឆត្ររួត
ឆត្រមានរួត, ឆត្រមានជាន់ជាថ្នាក់ៗ ធំក្រោមតូចលើតាមលំដាប់។
ឆតៗ
(ម.ព. ឆត)។
ឆទានសាលា
សាលា, រោង ៦កន្លែង សម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថា សាលាឆទាន។ គួរថា ឆទ្ទានសាលា។
ឆទ្ទន្ត
ឈ្មោះដំរីមួយប្រភេទក្នុងរឿងជាតក :