ជក់
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើ សម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
“”
បឺតស្រូបផ្សែង :
“ជក់បារី។”
បឺតខ្យល់ :
“ក្ដោងជក់ខ្យល់, រនាំងជក់ខ្យល់ឡើងប៉ោង។”
ស្រូប បឺតវត្ថុរាវខ្លះ :
“ក្រណាត់ជក់ទឹក, សំឡីជក់អាល់កុល។”
សរសៃតូចៗនៃសំបកផ្លែដូងឬស្រទបគល់ធាងត្នោត ដែលគេទាញចេញបន្ទាប់ពីដំឱ្យទក់ សម្រាប់កែច្នៃជាសម្ភារៈប្រើប្រាស់ផ្សេងៗ :
“អម្បោសជក់ដូង, អម្បោសជក់ត្នោត, ពួរជក់ដូង, ខ្សែជក់ត្នោត។”
ជាប់ចិត្តយ៉ាងខ្លាំង, វក់ឬងប់នឹងអ្វីមួយ :
“ជក់មើលរឿងភាគ, គាត់ជក់នឹងល្បែង។”
ស្លុងចិត្ត ដក់ចិត្ត ជាប់ចិត្ត :
“គាត់ជក់ចិត្តនឹងទេសភាព, ទេសភាពដ៏សែនជក់ចិត្ត។”
ខំសម្លឹងមើលអ្វីមួយជាប់សឹងមិនដាក់ភ្នែក :
“កុមារនេះជក់ភ្នែកនឹងភាពយន្តគំនូរជីវចល។”
ស្លុងអារម្មណ៍ ជាប់អារម្មណ៍ :
“ជក់អារម្មណ៍នឹងទេសភាពធម្មជាតិ។”