វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ហង្ស

ន. [ហង់]

ក្ងានព្រៃ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នារូបរាងដូចក្ងានប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន កមូលវែងច្រើនតែមានសម្បុរស្លាប សភ្លឺឬសម្បុរស្លាបលឿងក៏មានខ្លះហៅថាសុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែតកាត់ឆ្លងទីឆ្ងាយៗចូលចិត្តហើរចុះហែលទឹករកចំណីក្នុងទឹកវាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឱ្យតែចង់មើលហើយមើលទៀត។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថីរមតិបុ, ខុរមតិធំ, ហឹរមតិបំ, ហំរមតិបោ "ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក"។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មមជាសត្វព្រៃពុំមែនជាបសុសត្វទេ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខេត្តកំពង់សោម (ខេត្តព្រះសីហនុសម័យបច្ចុប្បន្ន) មានហ្វូងសត្វហង្សហើរមកចុះលេងទឹកម្ដងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះពុំដែលបានឮគេនិយាយថាមានហង្សទេ។

ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

ឧទាហរណ៍

“”

២

ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។

ឧទាហរណ៍

“”

៣

ស្ត្រីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។

ឧទាហរណ៍

“”

៤

សម្រែកហង្ស។

ឧទាហរណ៍

“”

៥

(ម.ព. ហង្សពាហៈ)។

ឧទាហរណ៍

“”

៦

អ្នកដែលមានហង្សជាជំនិះ (ព្រះព្រហ្ម)។

ឧទាហរណ៍

“”

៧

ហ្វូងហង្ស (ប្រើជាហង្សនិករក៏បាន)។

ឧទាហរណ៍

“”

៨

(ម.ព. ហង្សពាហៈ)។

ឧទាហរណ៍

“”

៩

ស្ដេចហង្សឬហង្សជាស្ដេចនៃបក្សី រាជហង្ស។

ឧទាហរណ៍

“”

១០

សដូចសម្បុរស្លាបហង្ស។

ឧទាហរណ៍

“”

១១

(ម.ព. ហង្សសេត)។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់