វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កណ្ឌ

នាម[កាន់]

ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ :

មើលអត្ថន័យ
វចនានុក្រម

កណ្ណធារ

នាម[កាន់-ណៈ-ធា]

បុគ្គលដែលមានគុណវុឌ្ឍិឬសមត្ថភាពវិជ្ជាជីវៈសមស្របជួយដល់មេបញ្ជាការនាវា ដើម្បីបើកបរនាវានៅពេលចូលនិងចេញពីកំពង់ផែ។

មើលអត្ថន័យ
វចនានុក្រម

កណ្ណធារកិច្ច

នាម[កាន់-ណៈ-ធា-រៈ-កិច]

សកម្មភាពដែលធ្វើឡើងដោយកណ្ណធារ។

មើលអត្ថន័យ
វចនានុក្រម

កណ្ហាជិនា

នាម[កន់-ហា-ជិ-នា]

ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្តរជាតក (រឿងមហាជាតក៍)។

មើលអត្ថន័យ
វចនានុក្រម

កតញ្ញុតា

នាម[កៈ-តាញ់-ញុ-តា]

សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន :

មើលអត្ថន័យ
វចនានុក្រម

កតញ្ញូ

នាម, គុណនាម[កៈ-ត័ញ-ញូ]

អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមិលគុណគេ :

មើលអត្ថន័យ
វចនានុក្រម

កតវេទិតា

នាម[កៈ-តៈ-វេ-ទិ-តា]

ការដែលបានតប ឬដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ :

មើលអត្ថន័យ
វចនានុក្រម

កតវេទិនី

នាម[កៈ-តៈ-វេ-ទិ-នី]

(ម.ព. កតវេទី)។

មើលអត្ថន័យ
វចនានុក្រម

កតវេទី

គុណនាម, នាម[កៈ-តៈ-វេ-ទី]

អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ :

មើលអត្ថន័យ
វចនានុក្រម

កតាវសាន

នាម[កៈ-តា-វៈ-សាន]

ការស៊ូ ការមានះ ភាពឋិតថេរ។

មើលអត្ថន័យ
វចនានុក្រម

កតិកា

នាម[កៈ-តិ-កា]

សេចក្ដីប្ដេជ្ញា, ការសន្មតិគ្នា, ការមត់គ្នា, ខសន្យា។

មើលអត្ថន័យ
វចនានុក្រម

កតិកាភេទ

នាម[កៈ-តិ-កា-ភេត]

ការបដិសេធកិច្ចសន្យាណាមួយ ពីព្រោះកិច្ចសន្យានោះមានវិការៈដល់ឫសគល់នៃការព្រមព្រៀងគ្នា។

មើលអត្ថន័យ
វចនានុក្រម

កតិកាសញ្ញា

[កៈ-តិ-កា-សាញ់-ញ៉ា]

សញ្ញាគឺការសន្មតិគ្នា, ការមត់គ្នាទុកជាគ្រឿងសម្គាល់ :

មើលអត្ថន័យ
វចនានុក្រម

កតូបការៈ

នាម[កៈ-តូ-ប៉ៈ-កា-រៈ]

អ្នកមានឧបការៈធ្វើហើយ ឬអ្នកធ្វើឧបការៈ។

មើលអត្ថន័យ
វចនានុក្រម

កត់

កិរិយាសព្ទ[កត់]

សរសេរចំណាំ :

មើលអត្ថន័យ
វចនានុក្រម

កត្តា

នាម[ក័ត-តា]

អ្នកធ្វើ, អ្នកផ្ដើមធ្វើ, បុព្វហេតុឬស្ថានភាពដែលមានឥទ្ធិពលទៅលើរឿងអ្វីមួយ។

មើលអត្ថន័យ
វចនានុក្រម

កត្តិក

នាម[ក័ត-ដឹក]

ឈ្មោះខែទី ១២តាមចន្ទគតិ មាន ៣០ថ្ងៃ :

មើលអត្ថន័យ
វចនានុក្រម

កត្តុវាចក

នាម[កាត់-តុ-វា-ចៈ-កៈ] ឬ [កាត់-តុ-វា-ចក់]

(ម.ព. កត្តុវាចកៈ)។

មើលអត្ថន័យ