វចនានុក្រម.
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ពាក្យក្នុងប្រធានបទ
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កក្អៀច
ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែក ឱ្យច្រើនឡើង (ដង្កូវ) :
កខិកកខក់
ឈ្លក់; រង្គោះ។
កខិបកខុប
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត :
កខឹក
ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) :
កខុប
ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។
កខូស
(ម.ព. រខូស)។
កខ្វក់
ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។
កខ្វិក
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់ :
កខ្វេសកខ្វាស
ដែលមានដំណើរខ្វេសខ្វាសរឿយៗ :
កង
ដែលឮស៊ានរំពង, អឺងកង :
កងកេង
(ម.ព. កេងកង{¥¥}១{££})។
កងគ្រាប់
ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។
កងចល័ត
ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។
កងចៅ
ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះ កាលពីបុរាណ គេជ្រើសរើសយកតែកូនចៅពលឬរបឹប)។
កងឈ្លប
ក្រុមស៊ើបការណ៍នៅក្នុងសម័យខ្មែរក្រហម។
កងទ័ព
ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, សេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ មាតុភូមិ រកសន្តិសុខជូនប្រជាជននិងស្រុកទេស។
កងពល
អង្គភាពយោធាដែលមានរចនាសម្ព័ន្ធការងារតាមការកំណត់របស់ក្រសួងការពារជាតិ :
កងពលតូច
កងប្រដាប់អាវុធ ដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលធំ។
