វចនានុក្រមខ្មែរវចនានុក្រម
កក់
កិ. [កក់]
ជម្រះសក់ឱ្យស្អាត :
ជម្រះសក់ឱ្យស្អាត :
ជម្រះសក់ឱ្យស្អាត :
“កក់សក់។”
ធ្វើឱ្យទទឹកជោក :
“ភ្លៀងកក់។”
បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត :
“ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។”
ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើធ្វើកន្ទេល :
“កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។”
ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក :
“ទឹកធ្លាក់ចេញពីកក់។”
(ហៅផ្លែឈូក ក៏បាន។ បច្ចុប្បន្នគេនិយមហៅ ផ្កាឈូក)។